Quran Apps in many lanuages:

Surah An-Nur Ayahs #18 Translated in Khmer

وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ فِي الدُّنْيَا وَالْآخِرَةِ لَمَسَّكُمْ فِي مَا أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ
ប្រសិនបើគ្មានការុណភាពអល់ឡោះ និងក្តីអាណិតអាសូររបស់លោកទៅលើពួកអ្នកទេ ទាំងនៅ ក្នុងលោកិយ និងថ្ងៃអវសាននោះ ប្រាកដជាទណ្ឌកម្មមួយដ៏ធំសម្បើមបានប៉ះទៅពួកអ្នកនៅក្នុង អ្វីដែលពួកអ្នកបានលូកចូលទៅក្នុងរឿងនេះ
إِذْ تَلَقَّوْنَهُ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُمْ مَا لَيْسَ لَكُمْ بِهِ عِلْمٌ وَتَحْسَبُونَهُ هَيِّنًا وَهُوَ عِنْدَ اللَّهِ عَظِيمٌ
ក្នុងខណៈដែលពួកអ្នកទទួលពាក្យមួលបង្កាច់ នោះ ដោយអណ្តាតពួកអ្នក ហើយពួកអ្នកពោលដោយមាត់ពួកអ្នក នូវអ្វីដែលពួកអ្នកឥតមាន ដឹងសោះក្នុងរឿងនោះ ហើយពួកអ្នកគិតថា រឿងនោះជារឿងតូចតាច ការពិតរឿងនោះនៅឯ អល់ឡោះគឺធ្ងន់ធ្ងរបំផុត
وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُمْ مَا يَكُونُ لَنَا أَنْ نَتَكَلَّمَ بِهَٰذَا سُبْحَانَكَ هَٰذَا بُهْتَانٌ عَظِيمٌ
ហើយនៅពេលដែលពួកអ្នកបានឮពាក្យមួលបង្កាច់នេះ ហេតុអ្វី បានជាពួកអ្នកមិនបានពោលថា យើងមិនសមនឹងនិយាយនូវពាក្យទាំងនេះទេ មហាកត្តិគុណ លោក នេះគឺជាការភូតកុហកមួយដ៏ធំសម្បើម
يَعِظُكُمُ اللَّهُ أَنْ تَعُودُوا لِمِثْلِهِ أَبَدًا إِنْ كُنْتُمْ مُؤْمِنِينَ
អល់ឡោះ ឱ្យដំបូន្មានដល់ពួកអ្នកកុំឱ្យពួកអ្នក វិលត្រឡប់ទៅកាន់សភាពដូចនេះទៀត ជារៀងរហូត ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែន
وَيُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយអល់ឡោះបញ្ជាក់ជូនយ៉ាងច្បាស់ដល់ពួកអ្នកនូវអាយ៉ាត់ៗ។ ហើយអល់ឡោះជាអ្នកដឹងជា អ្នកមហាគតិបណ្ឌិត

Choose other languages: