Quran Apps in many lanuages:

Surah An-Nisa Ayahs #94 Translated in Khmer

إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَنْ يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا
លើកលែងតែពួកដែលជាប់ពាក់ព័ន្ធទៅក្រុមមួយ ដែលមានសទ្ធិសញ្ញាមួយរវាងពួកអ្នកនិងពួកគេ ឬពួកគេបានមកដល់ពួកអ្នកទាំងពួកគេតឹងទ្រូងដោយការបង្កសង្គ្រាមជាមួយពួកអ្នក ឬក៏ប្រយុទ្ធជាមួយក្រុមពួកគេ។ បើសិនអល់ឡោះប្រាថ្នាលោកនឹងផ្តល់ឱ្យពួកគេមានអំណាចលើពួកអ្នក ហើយពួកគេក៏ប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះបើពួកគេបានដកថយពីពួកអ្នក និងមិនប្រយុទ្ធនឹងពួកអ្នក ហើយបានដាក់ជូនពួកអ្នកនូវសន្តិភាព ពេលនោះអល់ឡោះមិនបានបើកឱ្យពួកអ្នកមានផ្លូវណាមួយលើពួកគេទេ
سَتَجِدُونَ آخَرِينَ يُرِيدُونَ أَنْ يَأْمَنُوكُمْ وَيَأْمَنُوا قَوْمَهُمْ كُلَّ مَا رُدُّوا إِلَى الْفِتْنَةِ أُرْكِسُوا فِيهَا ۚ فَإِنْ لَمْ يَعْتَزِلُوكُمْ وَيُلْقُوا إِلَيْكُمُ السَّلَمَ وَيَكُفُّوا أَيْدِيَهُمْ فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُولَٰئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَانًا مُبِينًا
ពួកអ្នកគង់តែនឹងប្រទះពួកផ្សេង ដែលមានបំណងចង់បានសន្តិភាពនឹងពួកអ្នកសន្តិភាពនឹងក្រុមពួកគេ។ នៅរាល់ដងដែលពួកគេត្រូវបានបបួលទៅកាន់ភាពចលាចល ពួក គេបានស្ទុះយ៉ាងលឿនទៅក្នុងភាពចលាចលនោះ។ ដូចនេះបើពួកគេមិនដកថយពីពួកអ្នកទេ មិនដាក់សន្តិភាពជូនពួកអ្នកទេ ហើយក៏មិនទប់ដៃពួកគេ (ពីសង្គ្រាម) ដែរចូរពួកអ្នកចាប់ខ្លួនពួកគេ ធ្វើឃាតពួកគេទៅ នៅទីណាដែលពួកអ្នកបានជួបពួកគេ។ នេះហើយដែលយើងបានបង្កើតឱ្យពួកអ្នកមានសំអាងយ៉ាងច្បាស់ទៅលើពួកគេ
وَمَا كَانَ لِمُؤْمِنٍ أَنْ يَقْتُلَ مُؤْمِنًا إِلَّا خَطَأً ۚ وَمَنْ قَتَلَ مُؤْمِنًا خَطَأً فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ وَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ إِلَّا أَنْ يَصَّدَّقُوا ۚ فَإِنْ كَانَ مِنْ قَوْمٍ عَدُوٍّ لَكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ وَإِنْ كَانَ مِنْ قَوْمٍ بَيْنَكُمْ وَبَيْنَهُمْ مِيثَاقٌ فَدِيَةٌ مُسَلَّمَةٌ إِلَىٰ أَهْلِهِ وَتَحْرِيرُ رَقَبَةٍ مُؤْمِنَةٍ ۖ فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِنَ اللَّهِ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
អ្នកមានជំនឿគ្មានសិទ្ធិនឹងធ្វើឃាតអ្នកមានជំនឿទេ លើកលែងដោយអចេតនា។ ហើយបុគ្គលណាបានធ្វើឃាតជនមានជំនឿ ដោយអចេតនាត្រូវលោះខ្ញុំគេម្នាក់ដែលជាអ្នកមានជំនឿ និង សំណងជំងឺចិត្ត ត្រូវប្រគល់ជូនទៅគ្រួសារសព លើកលែងតែពួកគេបានដាក់ទាន។ បើសិនសពនោះ ជាមនុស្សក្នុងក្រុមសត្រូវរបស់ពួកអ្នក ហើយគេជាអ្នកដែលមានជំនឿត្រូវលោះខ្ញុំគេម្នាក់ដែលជាអ្នកមានជំនឿ។ បើសពនោះជាមនុស្សក្នុងក្រុមមួយ ដែលមានសិទ្ធិសញ្ញាមូយរវាងពួកអ្នកនិងពួកគេ គឺសំណងជំងឺចិត្តមួយឱ្យ ត្រូវប្រគល់ជូនទៅគ្រួសារសពនិងត្រូវលោះខ្ញុំគេម្នាក់ ដែលជាអ្នកមានជំនឿ។ ចំពោះជនណា??ដែលគ្មានលទ្ធភាព គឺត្រូវសោមពីរខែជាប់គ្នាដើម្បីជាការសោកស្តាយមួយដែលទទួលអំពីអល់ឡោះ។ អល់ឡោះគឺជាអ្នកដឹងបំផុតមហាគតិបណ្ឌិត
وَمَنْ يَقْتُلْ مُؤْمِنًا مُتَعَمِّدًا فَجَزَاؤُهُ جَهَنَّمُ خَالِدًا فِيهَا وَغَضِبَ اللَّهُ عَلَيْهِ وَلَعَنَهُ وَأَعَدَّ لَهُ عَذَابًا عَظِيمًا
ជនធ្វើឃាតអ្នកមានជំនឿដោយចេតនាទោសវាគឺនរក។ ជាអ្នកអនន្តកាលក្នុងនោះ។ ជននោះត្រូវបានអល់ឡោះខឹងនិងផ្តន្ទា និងបានរៀបចំសំរាប់ជននោះនូវទណ្ឌកម្មដ៏ធំអស្ចារ្យ
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا ضَرَبْتُمْ فِي سَبِيلِ اللَّهِ فَتَبَيَّنُوا وَلَا تَقُولُوا لِمَنْ أَلْقَىٰ إِلَيْكُمُ السَّلَامَ لَسْتَ مُؤْمِنًا تَبْتَغُونَ عَرَضَ الْحَيَاةِ الدُّنْيَا فَعِنْدَ اللَّهِ مَغَانِمُ كَثِيرَةٌ ۚ كَذَٰلِكَ كُنْتُمْ مِنْ قَبْلُ فَمَنَّ اللَّهُ عَلَيْكُمْ فَتَبَيَّنُوا ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ឱពួកដែលបានជឿ! កាលណាពួកអ្នកបានធ្វើដំណើរក្នុងបុព្វហេតុមាគ៌ាអល់ឡោះ ចូរពួកអ្នកស៊ើបឱ្យច្បាស់ ចូរពួកអ្នកកុំពោលទៅកាន់ជនដែលបានឱ្យសាឡាមថា អ្នកពិតជាពុំមែនអ្នកដែលមានជំនឿ ដោយពួកអ្នកចង់ស្វែងរកទ្រព្យសម្បត្តិនៃជីវិតលោកិយ។ នៅឯអល់ឡោះមានជ័យភណ្ឌជាច្រើន។ ដូចនេះដែរពួកដែលកាលពីសម័យមុន អល់ឡោះក៏បានប្រទានក្តីអនុគ្រោះទៅលើពួកអ្នក ហេតុដូចនេះ ចូរពួកអ្នកស៊ើបឱ្យច្បាស់។ ការពិតអល់ឡោះ គឺជាអ្នកដែលដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត

Choose other languages: