Quran Apps in many lanuages:

Surah An-Nisa Ayahs #170 Translated in Khmer

لَٰكِنِ اللَّهُ يَشْهَدُ بِمَا أَنْزَلَ إِلَيْكَ ۖ أَنْزَلَهُ بِعِلْمِهِ ۖ وَالْمَلَائِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
ប៉ុន្តែអល់ឡោះលោកធ្វើសាក្សីពីអ្វីដែលលោកបានបញ្ចុះទៅលើអ្នក លោកបានបញ្ចុះមកតាមការដឹងរបស់លោក។ ពួកម៉ាឡាអ៊ីកាត់ក៏ធ្វើសាក្សីផងដែរ។ វាគ្រប់គ្រាន់ណាស់ អល់ឡោះជាអ្នកដែលសាក្សី
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ការពិតពួកដែលអជំនឿ ហើយបានរារាំងពីមាគ៌ាអល់ឡោះពិតជាបានភាន់វង្វេងដ៏សែនឆ្ងាយបំផុត
إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ការពិតពួកដែលអជំនឿ ហើយបានប្រព្រឹត្តអំពើអយុត្តិធម៌ អល់ឡោះលោកនឹងមិនប្រោសប្រណីឱ្យពួកគេទេ ហើយលោកក៏មិនបង្ហាញផ្លូវណាមួយជូនពួកគេដែរ
إِلَّا طَرِيقَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
មានតែផ្លូវនរកទេដែលពួកគេជាពួកដែលអនន្តកាលក្នុងនោះដ៏យូរអង្វែង។ ហើយរឿងនេះជាការងាយបំផុតសម្រាប់អល់ឡោះ
يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الرَّسُولُ بِالْحَقِّ مِنْ رَبِّكُمْ فَآمِنُوا خَيْرًا لَكُمْ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ឱមនុស្សទាំងឡាយ! ជាការពិតណាស់រ៉សូលបានទៅដល់ពួកអ្នកដោយនាំរឿងពិតពីម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកជឿចុះព្រោះវាជាការល្អសម្រាប់ពួកអ្នក។ តែបើសិនពួកអ្នកមិនជឿទេនោះ ក៏អល់ឡោះមានអ្វីៗដែលនៅឯមេឃ និងឯដីដែរ។ អល់ឡោះជាអ្នកដឹងបំផុត មហាគតិបណ្ឌិត

Choose other languages: