Quran Apps in many lanuages:

Surah An-Nisa Ayahs #171 Translated in Khmer

إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ قَدْ ضَلُّوا ضَلَالًا بَعِيدًا
ការពិតពួកដែលអជំនឿ ហើយបានរារាំងពីមាគ៌ាអល់ឡោះពិតជាបានភាន់វង្វេងដ៏សែនឆ្ងាយបំផុត
إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ការពិតពួកដែលអជំនឿ ហើយបានប្រព្រឹត្តអំពើអយុត្តិធម៌ អល់ឡោះលោកនឹងមិនប្រោសប្រណីឱ្យពួកគេទេ ហើយលោកក៏មិនបង្ហាញផ្លូវណាមួយជូនពួកគេដែរ
إِلَّا طَرِيقَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
មានតែផ្លូវនរកទេដែលពួកគេជាពួកដែលអនន្តកាលក្នុងនោះដ៏យូរអង្វែង។ ហើយរឿងនេះជាការងាយបំផុតសម្រាប់អល់ឡោះ
يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الرَّسُولُ بِالْحَقِّ مِنْ رَبِّكُمْ فَآمِنُوا خَيْرًا لَكُمْ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ឱមនុស្សទាំងឡាយ! ជាការពិតណាស់រ៉សូលបានទៅដល់ពួកអ្នកដោយនាំរឿងពិតពីម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកជឿចុះព្រោះវាជាការល្អសម្រាប់ពួកអ្នក។ តែបើសិនពួកអ្នកមិនជឿទេនោះ ក៏អល់ឡោះមានអ្វីៗដែលនៅឯមេឃ និងឯដីដែរ។ អល់ឡោះជាអ្នកដឹងបំផុត មហាគតិបណ្ឌិត
يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ وَلَا تَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ ۚ إِنَّمَا الْمَسِيحُ عِيسَى ابْنُ مَرْيَمَ رَسُولُ اللَّهِ وَكَلِمَتُهُ أَلْقَاهَا إِلَىٰ مَرْيَمَ وَرُوحٌ مِنْهُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۖ وَلَا تَقُولُوا ثَلَاثَةٌ ۚ انْتَهُوا خَيْرًا لَكُمْ ۚ إِنَّمَا اللَّهُ إِلَٰهٌ وَاحِدٌ ۖ سُبْحَانَهُ أَنْ يَكُونَ لَهُ وَلَدٌ ۘ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَكَفَىٰ بِاللَّهِ وَكِيلًا
ឱក្រុមអះលីគីតាប! ពួកអ្នកមិនត្រូវពន្លើសនៅក្នុងរឿងសាសនាពួកអ្នក ហើយពួកអ្នកក៏មិនត្រូវនិយាយទៅលើអល់ឡោះក្រៅពីរឿងពិតដែរ។ ការពិតម៉ាសៀហអ៊ីសាបុត្រាម៉ារីយ៉ាំ គឺជារ៉សូលរបស់អល់ឡោះ និងជាសម្តីរបស់លោកដែលលោកបានដាក់សម្តីនោះទៅម៉ារីយ៉ាំ និងជាព្រលឹងមួយមកពីលោកប៉ុណ្ណោះ។ ហេតុនេះចូរពួកអ្នកជឿនឹងអល់ឡោះ និងរ៉សូលលោក ហើយពួកអ្នកមិនត្រូវថា(ម្ចាស់)“បី”ទេ។ ពួកអ្នកត្រូវឈប់វាជាការល្អសំរាប់ពួកអ្នក។ ការពិតអល់ឡោះគឺជាម្ចាស់តែមួយគត់ប៉ុណ្ណោះ។ មហាគតិគុណលោក លោកគ្មានកូនប្រុសទេកម្មសិទ្ធិលោកគឺអ្វីៗដែលនៅឯមេឃ និងអ្វីដែលនៅឯដី។ ហើយគ្រប់គ្រាន់ណាស់ អល់ឡោះជាអ្នកគាំពារ

Choose other languages: