Quran Apps in many lanuages:

Surah An-Nisa Ayahs #158 Translated in Khmer

وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا
យើងបានលើកភ្នំតូរ៍ដាក់លើពួកគេដោយសារការសន្យាពួកគេ ហើយយើងនិយាយទៅពួកគេថា ពួកអ្នកត្រូវចូលតាមទ្វារ (ពៃតុលមឹកទីស) ដោយឱនលំទោន ហើយយើងនិយាយទៅកាន់ពួកគេថា ពួកអ្នកមិនត្រូវបំពានក្នុងថ្ងៃសៅរ៍ទេ។ ហើយយើងបានយកពីពួកគេនូវការសន្យាមួយដ៏រឹងមាំបំផុត
فَبِمَا نَقْضِهِمْ مِيثَاقَهُمْ وَكُفْرِهِمْ بِآيَاتِ اللَّهِ وَقَتْلِهِمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَقَوْلِهِمْ قُلُوبُنَا غُلْفٌ ۚ بَلْ طَبَعَ اللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
អាស្រ័យដោយការក្បត់នូវការសន្យារបស់ពួកគេ និងដោយការអជំនឿរបស់ពួកគេនឹង អាយ៉ាត់់ៗអល់ឡោះដោយការកាប់សម្លាប់របស់ពួកគេចំពោះណាពីៗដោយឥតត្រឹមត្រូវ និងអាស្រ័យដោយពាក្យសំដីពួកគេថាចិត្តពួកយើងត្រូវបិទជិត ផ្ទុយទៅវិញអល់ឡោះ បានផ្សារភ្ជិតលើចិត្តពួកគេដោយសារការអជំនឿរបស់ពួកគេ ពួកគេក៏មិនជឿដែរលើកលែងតែតិចតួចបំផុត
وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَانًا عَظِيمًا
និងដោយការមិនជឿរបស់ពួកគេ និងដោយសំដីរបស់ពួកគេទៅលើម៉ារីយ៉ាំដោយការបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរ
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
និងដោយពាក្យពួកគេថា ការពិតយើងបានធ្វើឃាតម៉ាសៀហអ៊ីសាបុត្រាម៉ារីយ៉ាំជារ៉សូលរបស់អល់ឡោះ។ តាមពិតពួកគេឥតបានធ្វើឃាតអ៊ីសាទេ ហើយក៏ឥតបានឆ្កាងគេដែរ ក៏ប៉ុន្តែគេបានធ្វើឱ្យដូច អ៊ីសាជូនពួកគេ។ ហើយពួកដែលបានយល់ខុសគ្នាក្នុងរឿងនេះពិតជាស្ថិតក្នុងភាព មន្ទិលសង្ស័យពីរឿងនោះ។ ក្នុងរឿងអ៊ីសានេះ ពួកគេគ្មានដឹងអ្វីមួយក្រៅពីការប៉ាន់ស្មានតៗគ្នាតែប៉ុណ្ណោះ ហើយពួកគេក៏មិនបានធ្វើឃាតអ៊ីសាដោយប្រាកដផងដែរ
بَلْ رَفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ផ្ទុយទៅវិញអល់ឡោះបានលើកអ៊ីសាទៅកាន់លោក ហើយអល់ឡោះជាអ្នកដែលមានពលានុភាព ជាអ្នកមហាគតិបណ្ឌិត

Choose other languages: