Quran Apps in many lanuages:

Surah An-Nisa Ayahs #160 Translated in Khmer

وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَانًا عَظِيمًا
និងដោយការមិនជឿរបស់ពួកគេ និងដោយសំដីរបស់ពួកគេទៅលើម៉ារីយ៉ាំដោយការបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរ
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
និងដោយពាក្យពួកគេថា ការពិតយើងបានធ្វើឃាតម៉ាសៀហអ៊ីសាបុត្រាម៉ារីយ៉ាំជារ៉សូលរបស់អល់ឡោះ។ តាមពិតពួកគេឥតបានធ្វើឃាតអ៊ីសាទេ ហើយក៏ឥតបានឆ្កាងគេដែរ ក៏ប៉ុន្តែគេបានធ្វើឱ្យដូច អ៊ីសាជូនពួកគេ។ ហើយពួកដែលបានយល់ខុសគ្នាក្នុងរឿងនេះពិតជាស្ថិតក្នុងភាព មន្ទិលសង្ស័យពីរឿងនោះ។ ក្នុងរឿងអ៊ីសានេះ ពួកគេគ្មានដឹងអ្វីមួយក្រៅពីការប៉ាន់ស្មានតៗគ្នាតែប៉ុណ្ណោះ ហើយពួកគេក៏មិនបានធ្វើឃាតអ៊ីសាដោយប្រាកដផងដែរ
بَلْ رَفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ផ្ទុយទៅវិញអល់ឡោះបានលើកអ៊ីសាទៅកាន់លោក ហើយអល់ឡោះជាអ្នកដែលមានពលានុភាព ជាអ្នកមហាគតិបណ្ឌិត
وَإِنْ مِنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا
ហើយក្រុមអះលីគីតាបខ្លះគ្មានអ្វីក្រៅពីពួក គេជឿនឹងអ៊ីសាមុនគេស្លាប់នោះឡើយ។ ហើយនាថ្ងៃវិនិច្ឆ័យអ៊ីសានឹងក្លាយជាសាក្សីលើពួកគេ
فَبِظُلْمٍ مِنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَنْ سَبِيلِ اللَّهِ كَثِيرًا
ហើយដោយអំពើបាបកម្មពីពួកយ៉ាហ៊ូទ យើងបានដាក់បម្រាមទៅលើពួកគេ នូវចំណីដ៏ល្អៗដែលគេធ្លាប់បានអនុញ្ញាតឱ្យពួកគេនិងដោយសារការរារាំងពួកគេជាច្រើនដងពីផ្លូវរបស់អល់ឡោះ

Choose other languages: