Quran Apps in many lanuages:

Surah An-Nisa Ayahs #124 Translated in Khmer

يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ស្ហៃតនសន្យានឹងពួកគេ ហើយវាធ្វើឱ្យពួកគេស្រមើស្រមៃ។ ស្ហៃតនគ្មានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់ឡើយ
أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا
ពួកទាំងនោះទីជ្រកកោនពួកគេគឺនរក។ ហើយពួកគេក៏មិនអាចគេចពីនរកបានដែរ
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
ហើយពួកដែលបានជឿ និងបានសាងអំពើកុសល យើងនឹងបញ្ចូលពួកគេទៅឋានសួគ៌ ដែលមានទន្លេហូរកាត់ពីក្រោមនោះ ជាពួកអនន្តកាលក្នុងនោះដ៏យូរអង្វែង។ ការសន្យារបស់អល់ឡោះគឺពិត។ តើជនណាដែលពាក្យសម្តីត្រង់ជាងអល់ឡោះ?
لَيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَنْ يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
ពុំមែនជាក្តីស្រមើស្រមៃរបស់ពួកអ្នក ហើយក៏ពុំមែនជាក្តីស្រមើស្រមៃរបស់អះលីគីតាបដែរ។ ជនណាប្រព្រឹត្តអំពើអាក្រក់គេនឹងទូទាត់ឱ្យជននោះតាមអំពើនោះ ហើយជននោះគ្មានអ្នកការពារណាម្មក្នា់ក្រៅពី អល់ឡោះហើយក៏គ្មានជំនួយការដែរ
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
ហើយជនណាសាងអំពើកុសលទោះជាបុរសក្តីឬនារីក្តី ហើយពួកគេជាអ្នកមានជំនឿទៀតនោះពួកទាំងនោះនឹងចូលឋានសួគ៌ ហើយគេមិនធ្វើឱ្យពួកគេបាត់បង់អ្វីបន្តិចឡើយ

Choose other languages: