Quran Apps in many lanuages:

Surah An-Nisa Ayahs #125 Translated in Khmer

أُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًا
ពួកទាំងនោះទីជ្រកកោនពួកគេគឺនរក។ ហើយពួកគេក៏មិនអាចគេចពីនរកបានដែរ
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
ហើយពួកដែលបានជឿ និងបានសាងអំពើកុសល យើងនឹងបញ្ចូលពួកគេទៅឋានសួគ៌ ដែលមានទន្លេហូរកាត់ពីក្រោមនោះ ជាពួកអនន្តកាលក្នុងនោះដ៏យូរអង្វែង។ ការសន្យារបស់អល់ឡោះគឺពិត។ តើជនណាដែលពាក្យសម្តីត្រង់ជាងអល់ឡោះ?
لَيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَنْ يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
ពុំមែនជាក្តីស្រមើស្រមៃរបស់ពួកអ្នក ហើយក៏ពុំមែនជាក្តីស្រមើស្រមៃរបស់អះលីគីតាបដែរ។ ជនណាប្រព្រឹត្តអំពើអាក្រក់គេនឹងទូទាត់ឱ្យជននោះតាមអំពើនោះ ហើយជននោះគ្មានអ្នកការពារណាម្មក្នា់ក្រៅពី អល់ឡោះហើយក៏គ្មានជំនួយការដែរ
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
ហើយជនណាសាងអំពើកុសលទោះជាបុរសក្តីឬនារីក្តី ហើយពួកគេជាអ្នកមានជំនឿទៀតនោះពួកទាំងនោះនឹងចូលឋានសួគ៌ ហើយគេមិនធ្វើឱ្យពួកគេបាត់បង់អ្វីបន្តិចឡើយ
وَمَنْ أَحْسَنُ دِينًا مِمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا
ជនណាដែលមានសាសនាល្អជាងអ្នកដែលបានប្រគល់ខ្លួនគេគោរពអល់ឡោះទាំងគេជាអ្នកគុណធម៌ និងបានគោរពតាមសាសនារបស់អ៊ីព្រហ៊ីមដោយភក្តីភាពបំផុត!។ ហើយអល់ឡោះបានចាត់ទុកអ៊ីព្រហ៊ីម ជាអ្នកដែលសំណព្វ

Choose other languages: