Quran Apps in many lanuages:

Surah An-Nisa Ayahs #128 Translated in Khmer

وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
ហើយជនណាសាងអំពើកុសលទោះជាបុរសក្តីឬនារីក្តី ហើយពួកគេជាអ្នកមានជំនឿទៀតនោះពួកទាំងនោះនឹងចូលឋានសួគ៌ ហើយគេមិនធ្វើឱ្យពួកគេបាត់បង់អ្វីបន្តិចឡើយ
وَمَنْ أَحْسَنُ دِينًا مِمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا
ជនណាដែលមានសាសនាល្អជាងអ្នកដែលបានប្រគល់ខ្លួនគេគោរពអល់ឡោះទាំងគេជាអ្នកគុណធម៌ និងបានគោរពតាមសាសនារបស់អ៊ីព្រហ៊ីមដោយភក្តីភាពបំផុត!។ ហើយអល់ឡោះបានចាត់ទុកអ៊ីព្រហ៊ីម ជាអ្នកដែលសំណព្វ
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ مُحِيطًا
កម្មសិទ្ធិអល់ឡោះគឺអ្វីដែលមាននៅមេឃ និងអ្វីដែលមាននៅដី។ អល់ឡោះគឺជាអ្នកជ្រួតជ្រាបបំផុតពីអ្វីៗទាំងអស់
وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَنْ تَنْكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَنْ تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
ពួកគេសុំការបំភ្លឺធម៌វិន័យពីអ្នកក្នុងរឿងនារី។ ថាទៅអល់ឡោះបំភ្លឺធម៌វិន័យ ជូនពួកអ្នកក្នុងរឿងពួកនាងនិងពីអ្វីដែលគេសូត្រឱ្យពួកអ្នកស្តាប់នៅ ក្នុងគម្ពីរ សាព្តីភីពាកំព្រារបស់នារីដែលពួកអ្នកពុំបានប្រគល់ជូនពួកនាងនូវអ្វីដែលគេបានចារឹក ជាសិទ្ធិរបស់ពួកនាងដែលពួកអ្នកចូលចិត្តនឹងរៀបការជាមួយពួកនាង និងស្តីពីកុមារទន់ខ្សោយដែលពួក អ្នកត្រូវទ្រទ្រង់ចំពោះកុមារកំព្រោដាយយុតិធ្តិម៌។ អំពើកុសលណាមួយដែលពួកអ្នកប្រព្រឹត្ត អល់ឡោះពិតជាអ្នកដឹងវាទាំងអស់
وَإِنِ امْرَأَةٌ خَافَتْ مِنْ بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَا أَنْ يُصْلِحَا بَيْنَهُمَا صُلْحًا ۚ وَالصُّلْحُ خَيْرٌ ۗ وَأُحْضِرَتِ الْأَنْفُسُ الشُّحَّ ۚ وَإِنْ تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
បើនារីម្នាក់បារម្ភពីស្វាមីនាងឃោរឃៅឬរត់ចោលគឺគ្មានទោសពៃរ៍ទេលើគេទាំងពីរនាក់ ដែលគេទាំងពីរផ្សះផ្សារវាងគ្នាដោយមានការសុះស្រួល។ ការសម្រុះសម្រួលគឺល្អ។​ ហើយសតិអារម្មណ៍ ត្រូវបានដិតជាប់ទៅនឹងកំណាញ់។ បើអ្នកសាងគុណធម៌និងគោរពកោតខ្លាចអល់ឡោះ ពិតជាអ្នកដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្តិ

Choose other languages: