Quran Apps in many lanuages:

Surah An-Nisa Ayahs #116 Translated in Khmer

وَمَنْ يَكْسِبْ خَطِيئَةً أَوْ إِثْمًا ثُمَّ يَرْمِ بِهِ بَرِيئًا فَقَدِ احْتَمَلَ بُهْتَانًا وَإِثْمًا مُبِينًا
ជនណាសាងអំពើខុសឆ្គងឬបាបកម្ម ក្រោយមកយកអំពើនោះទៅចោទជនគ្មានទោស ជននោះពិតជាបានរែកពុនអំពើក្លែងបំផ្លើសនិងបាបកម្មយ៉ាងច្បាស់
وَلَوْلَا فَضْلُ اللَّهِ عَلَيْكَ وَرَحْمَتُهُ لَهَمَّتْ طَائِفَةٌ مِنْهُمْ أَنْ يُضِلُّوكَ وَمَا يُضِلُّونَ إِلَّا أَنْفُسَهُمْ ۖ وَمَا يَضُرُّونَكَ مِنْ شَيْءٍ ۚ وَأَنْزَلَ اللَّهُ عَلَيْكَ الْكِتَابَ وَالْحِكْمَةَ وَعَلَّمَكَ مَا لَمْ تَكُنْ تَعْلَمُ ۚ وَكَانَ فَضْلُ اللَّهِ عَلَيْكَ عَظِيمًا
បើសិនគ្មានការអនុគ្រោះពីអល់ឡោះ និងការអាណិតអាសូររបស់លោកមកលើអ្នកទេ ប្រាកដជាក្រុមមួយនៃពួកគេបានប៉ងនឹងពង្វេងអ្នក។ ពួកគេពុំអាចពង្វេងក្រៅពីខ្លួនពួកគេឡើយ។ ហើយពួកគេក៏ពុំអាចផ្តល់ឧបសគ្គដល់អ្នកសូម្បីតែបន្តិច។ ហើយអល់ឡោះបានបញ្ចុះទៅលើអ្នកនូវគម្ពីរ និងគតិបណ្ឌិត។ ហើយលោកបានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនធ្លាប់បានដឹង ។ ក្តីអនុគ្រោះរបស់អល់ឡោះទៅលើអ្នកគឺធំក្រៃលែងណាស់
لَا خَيْرَ فِي كَثِيرٍ مِنْ نَجْوَاهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَاحٍ بَيْنَ النَّاسِ ۚ وَمَنْ يَفْعَلْ ذَٰلِكَ ابْتِغَاءَ مَرْضَاتِ اللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ពុំមែនល្អទេនៅក្នុងការនិយាយខ្សឹបច្រើនរបស់គេនោះ លើកលែងតែអ្នកដែលបានបង្គាប់ដាក់ទាននិងអំពើល្អ ឬការផ្សះផ្សារវាងមនុស្ស។ ជនណាប្រព្រឹត្តអំពើទាំងនេះដើម្បីរកការយល់ព្រមអំពីអល់ឡោះ។ យើងនឹងប្រទានដល់ជននោះនូវរង្វាន់ដ៏ធំក្រៃលែង
وَمَنْ يُشَاقِقِ الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُ الْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ الْمُؤْمِنِينَ نُوَلِّهِ مَا تَوَلَّىٰ وَنُصْلِهِ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
ហើយជនណាដែលជំទាស់នឹងរ៉សូល បន្ទាប់ពីការណែនាំបានលេចធ្លោច្បាស់ចំពោះគេហើយ ជននោះនៅតែធ្វើតាមក្រៅពីផ្លូវរបស់ពួកមានជំនឿ យើងពិតជានឹងផ្តល់លទ្ធភាពឱ្យជននោះ នូវអ្វីដែលខ្លួនគេបានបែរចេញ​​​​ ហើយយើងនឹងបញ្ចូលជននោះទៅនរក។ ជាទីស្ថានដ៏អាក្រក់
إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
ការពិតអល់ឡោះ លោកមិនប្រោសប្រណីទេដែលគេធ្វើស៊ីរិកនឹងលោក ហើយលោកប្រោសប្រណីនូវអ្វីដែលក្រៅពីនេះចំពោះជនដែលលោកប្រាថ្នាហើយជនណាដែលស៊ីរិកនឹងអល់ឡោះ ជននោះពិតជា បានភ័ន្តវង្វេងដ៏សែនឆ្ងាយ

Choose other languages: