Quran Apps in many lanuages:

Surah An-Nisa Ayahs #118 Translated in Khmer

لَا خَيْرَ فِي كَثِيرٍ مِنْ نَجْوَاهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَاحٍ بَيْنَ النَّاسِ ۚ وَمَنْ يَفْعَلْ ذَٰلِكَ ابْتِغَاءَ مَرْضَاتِ اللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ពុំមែនល្អទេនៅក្នុងការនិយាយខ្សឹបច្រើនរបស់គេនោះ លើកលែងតែអ្នកដែលបានបង្គាប់ដាក់ទាននិងអំពើល្អ ឬការផ្សះផ្សារវាងមនុស្ស។ ជនណាប្រព្រឹត្តអំពើទាំងនេះដើម្បីរកការយល់ព្រមអំពីអល់ឡោះ។ យើងនឹងប្រទានដល់ជននោះនូវរង្វាន់ដ៏ធំក្រៃលែង
وَمَنْ يُشَاقِقِ الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُ الْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ الْمُؤْمِنِينَ نُوَلِّهِ مَا تَوَلَّىٰ وَنُصْلِهِ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
ហើយជនណាដែលជំទាស់នឹងរ៉សូល បន្ទាប់ពីការណែនាំបានលេចធ្លោច្បាស់ចំពោះគេហើយ ជននោះនៅតែធ្វើតាមក្រៅពីផ្លូវរបស់ពួកមានជំនឿ យើងពិតជានឹងផ្តល់លទ្ធភាពឱ្យជននោះ នូវអ្វីដែលខ្លួនគេបានបែរចេញ​​​​ ហើយយើងនឹងបញ្ចូលជននោះទៅនរក។ ជាទីស្ថានដ៏អាក្រក់
إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
ការពិតអល់ឡោះ លោកមិនប្រោសប្រណីទេដែលគេធ្វើស៊ីរិកនឹងលោក ហើយលោកប្រោសប្រណីនូវអ្វីដែលក្រៅពីនេះចំពោះជនដែលលោកប្រាថ្នាហើយជនណាដែលស៊ីរិកនឹងអល់ឡោះ ជននោះពិតជា បានភ័ន្តវង្វេងដ៏សែនឆ្ងាយ
إِنْ يَدْعُونَ مِنْ دُونِهِ إِلَّا إِنَاثًا وَإِنْ يَدْعُونَ إِلَّا شَيْطَانًا مَرِيدًا
ក្រៅពីលោកដែលពួកគេបួងសួងនោះគឺគ្មានអ្វីក្រៅពីបដិមាឡើយ ហើយពួកគេក៏ឥតមានបួងសួងក្រៅពីស្ហៃតនដែលជាពួកអ្នកដែលរឹងរូសនោះដែរ
لَعَنَهُ اللَّهُ ۘ وَقَالَ لَأَتَّخِذَنَّ مِنْ عِبَادِكَ نَصِيبًا مَفْرُوضًا
អល់ឡោះបានផ្តន្ទាជននោះ ហើយជននោះថាយើងពិតជានឹងយកខ្ញុំខ្លះរបស់លោកមួយចំណែកដែលត្រូវបានកំណត់

Choose other languages: