Quran Apps in many lanuages:

Surah An-Nisa Ayahs #120 Translated in Khmer

إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
ការពិតអល់ឡោះ លោកមិនប្រោសប្រណីទេដែលគេធ្វើស៊ីរិកនឹងលោក ហើយលោកប្រោសប្រណីនូវអ្វីដែលក្រៅពីនេះចំពោះជនដែលលោកប្រាថ្នាហើយជនណាដែលស៊ីរិកនឹងអល់ឡោះ ជននោះពិតជា បានភ័ន្តវង្វេងដ៏សែនឆ្ងាយ
إِنْ يَدْعُونَ مِنْ دُونِهِ إِلَّا إِنَاثًا وَإِنْ يَدْعُونَ إِلَّا شَيْطَانًا مَرِيدًا
ក្រៅពីលោកដែលពួកគេបួងសួងនោះគឺគ្មានអ្វីក្រៅពីបដិមាឡើយ ហើយពួកគេក៏ឥតមានបួងសួងក្រៅពីស្ហៃតនដែលជាពួកអ្នកដែលរឹងរូសនោះដែរ
لَعَنَهُ اللَّهُ ۘ وَقَالَ لَأَتَّخِذَنَّ مِنْ عِبَادِكَ نَصِيبًا مَفْرُوضًا
អល់ឡោះបានផ្តន្ទាជននោះ ហើយជននោះថាយើងពិតជានឹងយកខ្ញុំខ្លះរបស់លោកមួយចំណែកដែលត្រូវបានកំណត់
وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَآمُرَنَّهُمْ فَلَيُبَتِّكُنَّ آذَانَ الْأَنْعَامِ وَلَآمُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ اللَّهِ ۚ وَمَنْ يَتَّخِذِ الشَّيْطَانَ وَلِيًّا مِنْ دُونِ اللَّهِ فَقَدْ خَسِرَ خُسْرَانًا مُبِينًا
ហើយយើងពិតជានឹងពង្វេង ពួកគេនិងធ្វើឱ្យពួកគេស្រមើស្រមៃទទេៗ និងប្រើឱ្យពួកគេចោះត្រចៀកសត្វពាហនៈ ហើយយើងនឹងប្រើគេឱ្យប្តូរអ្វីដែលអល់ឡោះបានបង្កើត។ ហើយជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ជននោះពិតជាបានខាតបង់ដ៏ច្បាស់
يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ الشَّيْطَانُ إِلَّا غُرُورًا
ស្ហៃតនសន្យានឹងពួកគេ ហើយវាធ្វើឱ្យពួកគេស្រមើស្រមៃ។ ស្ហៃតនគ្មានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់ឡើយ

Choose other languages: