Quran Apps in many lanuages:

Surah An-Nisa Ayahs #107 Translated in Khmer

فَإِذَا قَضَيْتُمُ الصَّلَاةَ فَاذْكُرُوا اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا اطْمَأْنَنْتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا
ហើយកាលណាពួកអ្នកបានបំពេញសឡាតិ៍រួចហើយ ចូរពួកអ្នកនឹកជាប់ទៅអល់ឡោះទាំងការឈរ អង្គុយ និងទម្រេតពួកអ្នក។ កាលណាពួកអ្នកបានស្ងប់ស្ងាត់ ចូរពួកអ្នកបញ្ឈរសឡាត៍។ ការពិតសឡាតិ៍ គឺជាកាតព្វកិច្ចមួយប្រកបដោយពេលវេលាកំណត់ ចំពោះអ្នកដែលមានជំនឿ
وَلَا تَهِنُوا فِي ابْتِغَاءِ الْقَوْمِ ۖ إِنْ تَكُونُوا تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ ۖ وَتَرْجُونَ مِنَ اللَّهِ مَا لَا يَرْجُونَ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ចូរពួកអ្នកកុំទន់ខ្សោយក្នុងការតាមរកខ្មាំង។ បើពួកអ្នករងនូវការឈឺចាប់ ពួកគេក៏រងនូវការឈឺចាប់ដូចដែលពួកអ្នករងនូវការឈឺចាប់ដែរ។ ប៉ុន្តែពួកអ្នកមានក្តីរំពឹងពីអល់ឡោះ រីឯពួកគេគ្មានក្តីរំពឹងទេ។ អល់ឡោះជាអ្នកដឹងបំផុត មហាគតិបណ្ឌិត
إِنَّا أَنْزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ لِتَحْكُمَ بَيْنَ النَّاسِ بِمَا أَرَاكَ اللَّهُ ۚ وَلَا تَكُنْ لِلْخَائِنِينَ خَصِيمًا
ការពិតយើងបានបញ្ចុះទៅអ្នកនូវគម្ពីរដោយពិតដើម្បីអ្នក នឹងសម្រេចក្តីរវាងមនុស្សតាមអ្វីដែលអល់ឡោះបានបង្ហាញឱ្យពួកអ្នកមើលឃើញ។ ហើយចូរអ្នកកុំធ្វើជាមេធាវីពួកជនក្បត់
وَاسْتَغْفِرِ اللَّهَ ۖ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ក៏ប៉ុន្តែ ចូរអ្នកសុំការប្រោសប្រណីទៅអល់ឡោះ។ ការពិតអល់ឡោះជាអ្នកប្រោសប្រណីមេត្តាករុណាបំផុត
وَلَا تُجَادِلْ عَنِ الَّذِينَ يَخْتَانُونَ أَنْفُسَهُمْ ۚ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ خَوَّانًا أَثِيمًا
ចូរអ្នកកុំតស៊ូដើម្បីការពារពួកដែលក្បត់ខ្លួនឯង។ ការពិតអល់ឡោះមិនស្រលាញ់ទេជនដែលជាអ្នកក្បត់ ជាអ្នកសាងបាបកម្មជារឿយៗ

Choose other languages: