Quran Apps in many lanuages:

Surah An-Naml Ayahs #90 Translated in Khmer

أَلَمْ يَرَوْا أَنَّا جَعَلْنَا اللَّيْلَ لِيَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
តើពួកគេមិនទាន់ឃើញទេឬ? ការពិត យើងបានចាត់រាត្រីកាល ដើម្បីពួកគេសម្រាកនៅក្នុងវេលានោះ ព្រមទាំងទិវាកាលដើម្បីឱ្យមើលឃើញ។ ការពិតក្នុងព្រឹត្តិ- ការណ៍ទាំងនេះ ប្រាកដជាភស្តុតាងៗសម្រាប់ក្រុមមនុស្សជឿ
وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ
នាថ្ងៃដែលគេនឹងផ្លុំទៅក្នុងត្រែ អ្នកដែលមាននៅឯមេឃាទាំងឡាយ ព្រមទាំងអ្នកដែលមាននៅឯផែនដីនឹងត្រូវផ្អើលភ័យរន្ធត់ លើកលែងតែអ្នក ដែលអល់ឡោះមានបំនងប្រាថ្នាប៉ុណ្ណោះ។ ហើយទាំងអស់គ្នានឹងបានទៅដល់ លោកដោយបន្ទាបខ្លួន
وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ
ហើយអ្នកឃើញភ្នំគិរីទាំងឡាយ ដែលអ្នកនៅគិតថា ភ្នំទាំងនោះ នឹងថ្កល់ ការពិតភ្នំទាំងនោះកំពុងធ្វើដំណើរដូចពពក។ កិច្ចការបង្កើតរបស់អល់ឡោះ ដែលបាន ធ្វើឱ្យសុក្រឹតនូវសព្វសារពើ។ ការពិត លោកជាអ្នកដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ
អ្នកណាដែលបាននាំមកនូវកុសល សម្រាប់ជននោះគឺប្រសើរជាងកុសលនោះហើយ នាថ្ងៃនោះពួកគេ គឺជាពួកសុខសាន្តពីការភ័យរន្ធត់
وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
ហើយជនណាដែលបាននាំ មកនូវអកុសល មុខមាត់របស់ពួកគេនឹងត្រូវបានគេផ្តួលដាំទីងទៅក្នុងនរក។ តើគេ នឹងទូទាត់ពួកអ្នកក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះឬ?

Choose other languages: