Quran Apps in many lanuages:

Surah An-Naml Ayahs #91 Translated in Khmer

وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ
នាថ្ងៃដែលគេនឹងផ្លុំទៅក្នុងត្រែ អ្នកដែលមាននៅឯមេឃាទាំងឡាយ ព្រមទាំងអ្នកដែលមាននៅឯផែនដីនឹងត្រូវផ្អើលភ័យរន្ធត់ លើកលែងតែអ្នក ដែលអល់ឡោះមានបំនងប្រាថ្នាប៉ុណ្ណោះ។ ហើយទាំងអស់គ្នានឹងបានទៅដល់ លោកដោយបន្ទាបខ្លួន
وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ
ហើយអ្នកឃើញភ្នំគិរីទាំងឡាយ ដែលអ្នកនៅគិតថា ភ្នំទាំងនោះ នឹងថ្កល់ ការពិតភ្នំទាំងនោះកំពុងធ្វើដំណើរដូចពពក។ កិច្ចការបង្កើតរបស់អល់ឡោះ ដែលបាន ធ្វើឱ្យសុក្រឹតនូវសព្វសារពើ។ ការពិត លោកជាអ្នកដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ
អ្នកណាដែលបាននាំមកនូវកុសល សម្រាប់ជននោះគឺប្រសើរជាងកុសលនោះហើយ នាថ្ងៃនោះពួកគេ គឺជាពួកសុខសាន្តពីការភ័យរន្ធត់
وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
ហើយជនណាដែលបាននាំ មកនូវអកុសល មុខមាត់របស់ពួកគេនឹងត្រូវបានគេផ្តួលដាំទីងទៅក្នុងនរក។ តើគេ នឹងទូទាត់ពួកអ្នកក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះឬ?
إِنَّمَا أُمِرْتُ أَنْ أَعْبُدَ رَبَّ هَٰذِهِ الْبَلْدَةِ الَّذِي حَرَّمَهَا وَلَهُ كُلُّ شَيْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
ការពិតគេបាន ដាក់បញ្ជាយើង ឱ្យយើងគោរពប្រណិប័តន៍ម្ចាស់ទីក្រុងនេះ (ម៉ាក្កះ)តែប៉ុណ្ណោះដែល លោកបានប្រសិទ្ធិដល់ក្រុងនោះ។ កម្មសិទ្ធិរបស់លោក គឺសព្វសារពើ។ ហើយគេ បានដាក់បញ្ជាយើង ឱ្យយើងក្លាយទៅជាជនមុស្លិមម្នាក់

Choose other languages: