Quran Apps in many lanuages:

Surah An-Naml Ayahs #92 Translated in Khmer

وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ
ហើយអ្នកឃើញភ្នំគិរីទាំងឡាយ ដែលអ្នកនៅគិតថា ភ្នំទាំងនោះ នឹងថ្កល់ ការពិតភ្នំទាំងនោះកំពុងធ្វើដំណើរដូចពពក។ កិច្ចការបង្កើតរបស់អល់ឡោះ ដែលបាន ធ្វើឱ្យសុក្រឹតនូវសព្វសារពើ។ ការពិត លោកជាអ្នកដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ
អ្នកណាដែលបាននាំមកនូវកុសល សម្រាប់ជននោះគឺប្រសើរជាងកុសលនោះហើយ នាថ្ងៃនោះពួកគេ គឺជាពួកសុខសាន្តពីការភ័យរន្ធត់
وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
ហើយជនណាដែលបាននាំ មកនូវអកុសល មុខមាត់របស់ពួកគេនឹងត្រូវបានគេផ្តួលដាំទីងទៅក្នុងនរក។ តើគេ នឹងទូទាត់ពួកអ្នកក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះឬ?
إِنَّمَا أُمِرْتُ أَنْ أَعْبُدَ رَبَّ هَٰذِهِ الْبَلْدَةِ الَّذِي حَرَّمَهَا وَلَهُ كُلُّ شَيْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
ការពិតគេបាន ដាក់បញ្ជាយើង ឱ្យយើងគោរពប្រណិប័តន៍ម្ចាស់ទីក្រុងនេះ (ម៉ាក្កះ)តែប៉ុណ្ណោះដែល លោកបានប្រសិទ្ធិដល់ក្រុងនោះ។ កម្មសិទ្ធិរបស់លោក គឺសព្វសារពើ។ ហើយគេ បានដាក់បញ្ជាយើង ឱ្យយើងក្លាយទៅជាជនមុស្លិមម្នាក់
وَأَنْ أَتْلُوَ الْقُرْآنَ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَقُلْ إِنَّمَا أَنَا مِنَ الْمُنْذِرِينَ
ហើយឱ្យយើងសូត្រ គួរអាន។ ជនណាដែលបានទទួលមគ្គុទ្ទេសន៍ ការពិតជននោះកំពុងទទួលមគ្គុទ្ទេសន៍ សម្រាប់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។ ហើយជនណាបានរសាត់អណ្តែត ចូរអ្នកប្រាប់ទៅ ថា ការពិតយើងគឺជាក្នុងចំណោមពួកដែលប្រកាសដំណឹងរន្ធត់ប៉ុណ្ណោះ

Choose other languages: