Quran Apps in many lanuages:

Surah An-Naml Ayahs #54 Translated in Khmer

وَمَكَرُوا مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ
ពួកគេបាន ធ្វើកលល្បិច នូវការបោកបញ្ឆោតមួយ ឯយើងក៏បានធ្វើឧបាយតបតវិញ នូវយុទ្ធកោសល្យ មួយដែរ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់ដឹងខ្លួនទៀត
فَانْظُرْ كَيْفَ كَانَ عَاقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَاهُمْ وَقَوْمَهُمْ أَجْمَعِينَ
ដូចនេះ ចូរអ្នកពិនិត្យមើលទៅថា លទ្ធផលនៃការបោកបញ្ឆោតរបស់ពួកគេ ត្រូវបានក្លាយទៅជាយ៉ាងណាដែរ? យើងពិតជា បានធ្វើឱ្យវិនាសហិនហោចដល់ពួកគេ ព្រមទាំងក្រុមមនុស្សរបស់ពួកគេទាំងអស់គ្នា
فَتِلْكَ بُيُوتُهُمْ خَاوِيَةً بِمَا ظَلَمُوا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْلَمُونَ
នោះគឺជាគេហដ្ឋានទាំងឡាយរបស់ពួកគេស្រុតរលំ ក៏ព្រោះតែពួកគេបានសាងបាបកម្ម។ នៅក្នុងព្រឹត្តិការណ៍ទាំងនោះ គឺពិតជាភស្តុតាងមួយសម្រាប់ក្រុមមនុស្សដែលបានយល់ដឹង
وَأَنْجَيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងក៏បានសង្គ្រោះពួកដែលមានជំនឿ ដែលពួកគេកំពុងតែគោរពកោតខ្លាច
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ وَأَنْتُمْ تُبْصِرُونَ
ហើយ(យើងបានចាត់បញ្ជូន)លូទ នៅពេលដែលគេបាននិយាយទៅកាន់ក្រុមមនុស្ស របស់គេថា តើពួកអ្នកធ្វើអំពើអាស្រូវអាភាស ដែលពួកអ្នកមើលឃើញច្បាស់នឹងភ្នែកនោះ ឬ?

Choose other languages: