Quran Apps in many lanuages:

Surah An-Naml Ayahs #55 Translated in Khmer

فَانْظُرْ كَيْفَ كَانَ عَاقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَاهُمْ وَقَوْمَهُمْ أَجْمَعِينَ
ដូចនេះ ចូរអ្នកពិនិត្យមើលទៅថា លទ្ធផលនៃការបោកបញ្ឆោតរបស់ពួកគេ ត្រូវបានក្លាយទៅជាយ៉ាងណាដែរ? យើងពិតជា បានធ្វើឱ្យវិនាសហិនហោចដល់ពួកគេ ព្រមទាំងក្រុមមនុស្សរបស់ពួកគេទាំងអស់គ្នា
فَتِلْكَ بُيُوتُهُمْ خَاوِيَةً بِمَا ظَلَمُوا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْلَمُونَ
នោះគឺជាគេហដ្ឋានទាំងឡាយរបស់ពួកគេស្រុតរលំ ក៏ព្រោះតែពួកគេបានសាងបាបកម្ម។ នៅក្នុងព្រឹត្តិការណ៍ទាំងនោះ គឺពិតជាភស្តុតាងមួយសម្រាប់ក្រុមមនុស្សដែលបានយល់ដឹង
وَأَنْجَيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងក៏បានសង្គ្រោះពួកដែលមានជំនឿ ដែលពួកគេកំពុងតែគោរពកោតខ្លាច
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ وَأَنْتُمْ تُبْصِرُونَ
ហើយ(យើងបានចាត់បញ្ជូន)លូទ នៅពេលដែលគេបាននិយាយទៅកាន់ក្រុមមនុស្ស របស់គេថា តើពួកអ្នកធ្វើអំពើអាស្រូវអាភាស ដែលពួកអ្នកមើលឃើញច្បាស់នឹងភ្នែកនោះ ឬ?
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ تَجْهَلُونَ
ឱ្យជាការពិតណាស់ តើពួកអ្នកឬ ដែលបានប្រព្រឹត្តកាមគុណជាមួយនឹងបុរសភេទដូច គ្នា ដោយពុំមែនជានារីភេទនោះ? ក៏ប៉ុន្តែពួកអ្នក គឺជាក្រុមមនុស្សដែលល្ងង់ខ្លៅបំផុត

Choose other languages: