Quran Apps in many lanuages:

Surah Al-Qasas Ayahs #87 Translated in Khmer

تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ
លំនៅអវសាននោះ យើងនឹងចាត់លំនៅនោះ សម្រាប់តែពួកដែលមិនប្រាថ្នា ឆ្មើងឆ្មៃនៅលើដី ហើយក៏មិនប្រព្រឹត្តការខូចខាតដែរ ហើយអនាគតដ៏ល្អ គឺសំរាប់ពួក អ្នកគោរពកោតខ្លាច
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا ۖ وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى الَّذِينَ عَمِلُوا السَّيِّئَاتِ إِلَّا مَا كَانُوا يَعْمَلُونَ
ជនណាបាននាំមកនូវកុសល គឺសម្រាប់ជននោះ ត្រូវបាន ប្រសើរជាងកុសល។ រីឯជនណាដែលនាំមកនូវអកុសល ក៏គេមិនជូនរង្វាន់ទៅកាន់ ពួកដែលប្រព្រឹត្តអកុសលទាំងឡាយ ក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ
إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُلْ رَبِّي أَعْلَمُ مَنْ جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُبِينٍ
ជាការពិតណាស់ ម្ចាស់ដែលបានដាក់បញ្ញតិគួរអានទៅលើអ្នក គឺប្រាកដជាអ្នកដែល រុញច្រានអ្នកឱ្យទៅកាន់ទីដើមមួយ (ម៉ា់ក្កះ) ចូរថាទៅ ម្ចាស់របស់យើងដឹងបំផុត ជន ដែលបាននាំមកនូវមគ្គុទ្ទេសន៍ និងជនដែលគេកំពុងស្ថិតនៅក្នុងវង្វេងមួយយ៉ាងច្បាស់ ក្រឡែត
وَمَا كُنْتَ تَرْجُو أَنْ يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِلْكَافِرِينَ
ហើយអ្នកមិនដែលសង្ឃឹមថា គេនឹងបញ្ចុះគម្ពីរឆ្ពោះទៅអ្នកទេ មានតែក្តី អាណិតអាសូរពីម្ចាស់របស់អ្នកប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកកុំក្លាយជាអ្នកជួយជ្រោមជ្រែង ចំពោះពួកអជំនឿឱ្យសោះ
وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنْزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ហើយចូរកុំឱ្យពួកគេរំខានអ្នកពីអាយ៉ាត់ៗរបស់អល់ឡោះ ឱ្យសោះ បន្ទាប់ពីពេលដែលគេបានដាក់ចុះអាយ៉ាត់ៗទាំងនោះឆ្ពោះទៅអ្នក។ ហើយចូរអ្នក អំពាវនាវឆ្ពោះទៅម្ចាស់របស់អ្នក។ ហើយចូរអ្នកកុំក្លាយទៅក្នុងចំណោមពួកអ្នកស៊ីរិក ឱ្យសោះ

Choose other languages: