Quran Apps in many lanuages:

Surah Al-Qasas Ayahs #76 Translated in Khmer

قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
ថាទៅ តើពួកអ្នកបានឃើញឬទេ បើអល់ឡោះចាត់ទៅលើពួកអ្នក នូវទិវា កាលជានិច្ចភាព រហូតដល់ថ្ងៃត្រូវងើបឡើងវិញ? តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះ នឹងនាំមកកាន់ពួកអ្នកវិញ នូវរាត្រីកាលដែលពួកអ្នកសម្រាកក្នុងវា? ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?
وَمِنْ رَحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយដោយសារក្តីអាណិតអាសូររបស់ លោក លោកបានចាត់ឱ្យពួកអ្នកនូវរាត្រីកាល និងទិវាកាល ដើម្បីឱ្យពួកអ្នកនឹង សម្រាកនៅក្នុងពេលនោះ និងដើម្បីឱ្យពួកអ្នកស្វែងរកពីការុណភាពរបស់លោក ព្រមទាំងសង្ឃឹមថា ពួកអ្នកសំដែងកតញ្ញុតា
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
ហើយនៅថ្ងៃដែលលោកនឹង ហៅពួកគេ រួចលោកនឹងថាឯណាវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកធ្លាប់បាន អះអាងនោះ
وَنَزَعْنَا مِنْ كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ហើយយើងបានដករាល់សហគមន៍នីមួយៗនូវសាក្សីម្នាក់ រួចមកយើងថា ចូរពួកអ្នកផ្តល់មកនូវតឹកតាងរបស់ពួកអ្នក។ ពេលនោះ ពួកគេ បានដឹងថា ការពិតសច្ចភាព គឺសម្រាប់អល់ឡោះ ហើយអ្វីដែលពួកគេធ្លាប់បាន ប្រឌិតនោះ បានវង្វេងបាត់ពីពួកគេ
إِنَّ قَارُونَ كَانَ مِنْ قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ
ជាការពិតណាស់ករូន គឺក្នុងចំណោម ក្រុមមនុស្សរបស់មូសា រួចមក គេបានបំពារបំពានទៅលើពួកគេ ហើយយើង បានផ្តល់ទៅគេនៃរតនសម្បត្តិ ដែលកូនសោររបស់វា ពិតជាបន្ទុកធ្ងន់ទៅលើក្រុម អ្នកដែលមានអានុភាព។ នៅពេលដែលក្រុមមនុស្សរបស់គេនិយាយទៅកាន់គេ ថា អ្នកកុំហ៊ឺហាពេក អល់ឡោះពិតជាមិនចូលចិត្តទេពួកដែលហ៊ឺហា

Choose other languages: