Quran Apps in many lanuages:

Surah Al-Qasas Ayahs #75 Translated in Khmer

قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ
ថាទៅ តើពួកអ្នកបានឃើញឬទេ? ប្រសិនបើអល់ឡោះចាត់ទៅលើពួកអ្នក នូវ រាត្រីកាល ជានិច្ចភាពរហូតដល់ថ្ងៃត្រូវងើបឡើងវិញ តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះ នឹងនាំមកកាន់ពួកអ្នកវិញនូវប្រការភ្លឺថ្លា? ដូច្នេះ តើពួកអ្នកមិនឮទេឬ
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
ថាទៅ តើពួកអ្នកបានឃើញឬទេ បើអល់ឡោះចាត់ទៅលើពួកអ្នក នូវទិវា កាលជានិច្ចភាព រហូតដល់ថ្ងៃត្រូវងើបឡើងវិញ? តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះ នឹងនាំមកកាន់ពួកអ្នកវិញ នូវរាត្រីកាលដែលពួកអ្នកសម្រាកក្នុងវា? ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?
وَمِنْ رَحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយដោយសារក្តីអាណិតអាសូររបស់ លោក លោកបានចាត់ឱ្យពួកអ្នកនូវរាត្រីកាល និងទិវាកាល ដើម្បីឱ្យពួកអ្នកនឹង សម្រាកនៅក្នុងពេលនោះ និងដើម្បីឱ្យពួកអ្នកស្វែងរកពីការុណភាពរបស់លោក ព្រមទាំងសង្ឃឹមថា ពួកអ្នកសំដែងកតញ្ញុតា
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
ហើយនៅថ្ងៃដែលលោកនឹង ហៅពួកគេ រួចលោកនឹងថាឯណាវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកធ្លាប់បាន អះអាងនោះ
وَنَزَعْنَا مِنْ كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ហើយយើងបានដករាល់សហគមន៍នីមួយៗនូវសាក្សីម្នាក់ រួចមកយើងថា ចូរពួកអ្នកផ្តល់មកនូវតឹកតាងរបស់ពួកអ្នក។ ពេលនោះ ពួកគេ បានដឹងថា ការពិតសច្ចភាព គឺសម្រាប់អល់ឡោះ ហើយអ្វីដែលពួកគេធ្លាប់បាន ប្រឌិតនោះ បានវង្វេងបាត់ពីពួកគេ

Choose other languages: