Quran Apps in many lanuages:

Surah Al-Qasas Ayahs #77 Translated in Khmer

وَمِنْ رَحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
ហើយដោយសារក្តីអាណិតអាសូររបស់ លោក លោកបានចាត់ឱ្យពួកអ្នកនូវរាត្រីកាល និងទិវាកាល ដើម្បីឱ្យពួកអ្នកនឹង សម្រាកនៅក្នុងពេលនោះ និងដើម្បីឱ្យពួកអ្នកស្វែងរកពីការុណភាពរបស់លោក ព្រមទាំងសង្ឃឹមថា ពួកអ្នកសំដែងកតញ្ញុតា
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنْتُمْ تَزْعُمُونَ
ហើយនៅថ្ងៃដែលលោកនឹង ហៅពួកគេ រួចលោកនឹងថាឯណាវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកធ្លាប់បាន អះអាងនោះ
وَنَزَعْنَا مِنْ كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ហើយយើងបានដករាល់សហគមន៍នីមួយៗនូវសាក្សីម្នាក់ រួចមកយើងថា ចូរពួកអ្នកផ្តល់មកនូវតឹកតាងរបស់ពួកអ្នក។ ពេលនោះ ពួកគេ បានដឹងថា ការពិតសច្ចភាព គឺសម្រាប់អល់ឡោះ ហើយអ្វីដែលពួកគេធ្លាប់បាន ប្រឌិតនោះ បានវង្វេងបាត់ពីពួកគេ
إِنَّ قَارُونَ كَانَ مِنْ قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ
ជាការពិតណាស់ករូន គឺក្នុងចំណោម ក្រុមមនុស្សរបស់មូសា រួចមក គេបានបំពារបំពានទៅលើពួកគេ ហើយយើង បានផ្តល់ទៅគេនៃរតនសម្បត្តិ ដែលកូនសោររបស់វា ពិតជាបន្ទុកធ្ងន់ទៅលើក្រុម អ្នកដែលមានអានុភាព។ នៅពេលដែលក្រុមមនុស្សរបស់គេនិយាយទៅកាន់គេ ថា អ្នកកុំហ៊ឺហាពេក អល់ឡោះពិតជាមិនចូលចិត្តទេពួកដែលហ៊ឺហា
وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنْسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِنْ كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ
ហើយ ចូរអ្នកស្វែងរកលំនៅអវសាន នៅក្នុងអ្វីដែលអល់ឡោះបានផ្តល់ឱ្យអ្នក។ ហើយ ចូរអ្នកកុំភ្លេចនូវចំណែករបស់អ្នកនៃលោកិយនេះ។ ហើយចូរអ្នកសាងកុសល ដូចដែលអល់ឡោះបានសាងកុសលចំពោះអ្នក។ ហើយចូរអ្នកកុំស្វែងរកអំពើខូច ខាតនៅក្នុងទឹកដី។ អល់ឡោះពិតជាមិនចូលចិត្តពួកដែលធ្វើឱ្យខូចខាតទេ

Choose other languages: