Quran Apps in many lanuages:

Surah Al-Qasas Ayahs #22 Translated in Khmer

فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنْصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُبِينٌ
រួចមក គេនៅក្នុងទីក្រុង នោះទាំងភ័យខ្លាច ដែលកំពុងឃ្លាំមើល។ ស្រាប់តែអ្នកដែលបានស្នើឱ្យគេជួយពីម្សិលមិញ ស្រែកសុំឱ្យគេជួយម្តងទៀត។ មូសាបាននិយាយទៅកាន់ជននោះថា អ្នកពិតជាអ្នកដែលភាន់ វង្វេង្វយ៉ាងជាក់លាក់
فَلَمَّا أَنْ أَرَادَ أَنْ يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَنْ تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِنْ تُرِيدُ إِلَّا أَنْ تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَنْ تَكُونَ مِنَ الْمُصْلِحِينَ
នៅពេលដែលគាត់មានបំណងនឹងស្ទុះទៅទះជនដែលជាសត្រូវ រួមចំពោះអ្នកទាំងពីរនោះ ជននោះថា នែ៎មូសា តើអ្នកកំពុងតែមានបំណងនឹងសម្លាប់ យើង ដូចដែលអ្នកបានសម្លាប់ជីវិតម្នាក់ពីម្សិលម៉ិញនោះឬ? អ្នកកំពុងគ្មានបំណងអ្វីក្រៅ ពីចង់ឱ្យខ្លួនអ្នកក្លាយជាក្សត្រកាន់អំណាចផ្តាច់ការនៅក្នុងទឹកដីឡើយ ហើយអ្នកមិនចង់ឱ្យ ខ្លួនអ្នកក្លាយទៅក្នុងពពួកកែលំអឡើងវិញដែរ
وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ
មានបុរសម្នាក់បានមកពីចុងទីក្រុងទាំង រត់ បាននិយាយថា នែ៎មូសា ការពិតពួកអ្នកមុខអ្នកការកំពុងតែពិគ្រោះគ្នាពីបញ្ហាអ្នក ដើម្បី ពួកគេនឹងសម្លាប់អ្នក ហេតុនេះ ចូរអ្នកគេចចេញទៅ។ សម្រាប់អ្នក យើងពិតជាក្នុងចំណោម ពួកអ្នកឱ្យយោបល់ប៉ុណ្ណោះ
فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
រួចមក មូសាបានចេញពីទីក្រុងទាំងភ័យខ្លាច គេនឹងឃ្លាំមើល គេបានបួងសួងថា ឱម្ចាស់ខ្ញុំ! សូមលោកសង្គ្រោះខ្ញុំពីពពួកមនុស្សអយុត្តិធម៌នេះផង
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
ហើយនៅពេលដែលគេបានតម្រង់មុខឆ្ពោះទៅម៉ាទយ៉ាន គេថា រំពឹងថាម្ចាស់ របស់ខ្ញុំនឹងបង្ហាញផ្លូវត្រង់ដល់ខ្ញុំ

Choose other languages: