Quran Apps in many lanuages:

Surah Al-Mumtahana Ayahs #6 Translated in Khmer

إِنْ يَثْقَفُوكُمْ يَكُونُوا لَكُمْ أَعْدَاءً وَيَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ وَأَلْسِنَتَهُمْ بِالسُّوءِ وَوَدُّوا لَوْ تَكْفُرُونَ
ប្រសិនបើពួកគេត្រួតត្រាពួក អ្នក ពួកគេនឹងក្លាយជាខ្មាំងសត្រូវសំរាប់ពួកអ្នក ហើយពួកគេលូកដៃរបស់ពួកគេ ព្រមទាំងអណ្តាត របស់ពួកគេទៅកាន់ពួកអ្នកដោយអកុសល ហើយគេបានមមៃប្រាថ្នា ប្រសិនបើពួកអ្នកអជំនឿ
لَنْ تَنْفَعَكُمْ أَرْحَامُكُمْ وَلَا أَوْلَادُكُمْ ۚ يَوْمَ الْقِيَامَةِ يَفْصِلُ بَيْنَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកនឹងគ្មានអត្ថប្រយោជន៍ដល់ពួកអ្នកឡើយ។ នៅ ថ្ងៃរស់ឡើងវិញ លោកនឹងសំរេចក្តីរវាងពួកអ្នក។ ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត
قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ ۖ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
ជាការពិតណាស់ មានគំរូមួយដ៏ល្អប្រណីតសំរាប់ពួកអ្នក គឺអ៊ីព្រហ៊ីម ព្រមទាំងពួកដែលរួមជា មួយគេ នៅខណៈដែលពួកគេបាននិយាយទៅកាន់ក្រុមមនុស្សរបស់ពួកគេថា ការពិតពួកយើងរួចផុត ពីពួកអ្នក និងពីអ្វីដែលពួកអ្នកបានប្រណិប័តន៍ក្រៅពីអល់ឡោះ ពួកយើងបានផ្តាច់ខ្លួនពីពួកអ្នក ហើយ។ ភាពជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាបានលេចធ្លោជារៀងរហូត ហើយរវាងពួកយើង នឹងពួកអ្នក ទាល់តែពួកអ្នកជឿនឹងអល់ឡោះតែមួយគត់ដោយឡែកសំដីអ៊ីព្រហ៊ីម បាននិយាយទៅ កាន់បិតាគេថា យើងពិតជានឹងសូមអភ័យទោសឱ្យអ្នក យើងពុំអាចការពារឱ្យអ្នកពីអល់ឡោះបន្តិច សោះឡើយ។ ឱ ម្ចាស់របស់យើង លើលោកហើយ ពួកយើងបានផ្ញើក្តីទុកចិត្ត ហើយឆ្ពោះទៅលោក យើងវិលត្រលប់ ហើយឆ្ពោះទៅលោកជាទីវិលត្រឡប់
رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើង! សូមលោកមេត្តា កុំចាត់ពួកយើង ជាបំណងអាក្រក់សំរាប់ពួកដែលបានអជំនឿ ហើយសូមលោកមេត្តាអភ័យទោស ឱ្យពួកយើងផង ឱម្ចាស់របស់យើង! ការពិត លោកជាអ្នកមានអានុភាព ជាអ្នកមហាគតិបណ្ឌិត
لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَنْ يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ជាការពិតណាស់សំរាប់ពួកអ្នក មានគំរូមួយដ៏ល្អប្រណីតនៅក្នុងរឿងពួកគេ សំរាប់ជនដែលសង្ឃឹម ចំពោះ អល់ឡោះ និងថ្ងៃអវសាន។ ហើយជនណាដែលបែរត្រឡប់អល់ឡោះ លោកពិតជាអ្នកមានបំផុត ជាអ្នកត្រូវ កោតសរសើរក្រៃលែង

Choose other languages: