Quran Apps in many lanuages:

Surah Al-Maeda Ayahs #85 Translated in Khmer

وَلَوْ كَانُوا يُؤْمِنُونَ بِاللَّهِ وَالنَّبِيِّ وَمَا أُنْزِلَ إِلَيْهِ مَا اتَّخَذُوهُمْ أَوْلِيَاءَ وَلَٰكِنَّ كَثِيرًا مِنْهُمْ فَاسِقُونَ
ហើយប្រសិនបើពួកគេបានជឿនឹងអល់ឡោះ ជឿណាពី និងអ្វី ដែលគេបានបញ្ចុះទៅណាពី ពួកគេពិតជាមិនបានយកពួកដែល បាត់បង់ជំនឿធ្វើជាមិត្តជិតស្និទ្ធឡើយ ប៉ុន្តែភាគច្រើនណាស់នៃ ពួកគេជាមនុស្សដែលខិលខូច
لَتَجِدَنَّ أَشَدَّ النَّاسِ عَدَاوَةً لِلَّذِينَ آمَنُوا الْيَهُودَ وَالَّذِينَ أَشْرَكُوا ۖ وَلَتَجِدَنَّ أَقْرَبَهُمْ مَوَدَّةً لِلَّذِينَ آمَنُوا الَّذِينَ قَالُوا إِنَّا نَصَارَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ
អ្នកពិតជានឹងប្រទះមនុស្ស ជាសត្រូវខ្លាំងជាងគេចំពោះពួកដែលបានជឿ គឺពួកយ៉ាហ៊ូទ និងពួកដែលបានធ្វើស៊ីរិក។ ហើយអ្នកពិតជានឹងប្រទះពួកគេ ជាទីស្រលាញ់ជិតជាងគេ ចំពោះពួកដែលបានជឿ គឺពួកដែល បាននិយាយថា ពួកយើងជាពួកណាសារ៉។ រឿងដូចនេះ ដោយ សារមានក្នុងចំណោមពួកគេ គឺមានពួកវិជ្ជាការ និងបព្វជិត ហើយនឹងដោយសារតែពួកគេ មិនបានកាន់ប្ញកក្អេងក្អាង
وَإِذَا سَمِعُوا مَا أُنْزِلَ إِلَى الرَّسُولِ تَرَىٰ أَعْيُنَهُمْ تَفِيضُ مِنَ الدَّمْعِ مِمَّا عَرَفُوا مِنَ الْحَقِّ ۖ يَقُولُونَ رَبَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ
កាលណាពួកគេបានឮនូវអ្វីដែលគេបានបញ្ចុះទៅកាន់រ៉សូលនោះ អ្នកនឹង ឃើញភ្នែករបស់ពួកគេបង្ហូរទឹកភ្នែក ដោយសារតែពួកគេបានយល់ពីការ ពិត។ ពួកគេនិយាយថា ឱម្ចាស់របស់យើ់ង! ពួកយើងជឿហើយ ហេតុនេះ សូមលោកកត់ត្រាយើងជាមួយពួកសាក្សីផង
وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَنْ يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
តើយើងមានអ្វីដែលថា យើងមិនជឿនឹងអល់ឡោះ មិនជឿនឹងការពិត ដែលបានមកដល់យើង ហើយក្នុងករណីយើង មានមហិច្ឆតាចង់ឱ្យម្ចាស់យើងបញ្ចូលយើងជាមួយ អ្នកគុណធម៌
فَأَثَابَهُمُ اللَّهُ بِمَا قَالُوا جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ الْمُحْسِنِينَ
ដោយសារអ្វីដែលពួកគេបាននិយាយ អល់ឡោះក៏បានផ្តល់ រង្វាន់ទៅឱ្យពួកគេ នូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោម នោះ ជាពួកអនន្តកាលនៅក្នុងនោះ។ នេះហើយជាការតបស្នងរបស់ពួក សប្បុរសជន

Choose other languages: