Quran Apps in many lanuages:

Surah Al-Maeda Ayahs #21 Translated in Khmer

لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۚ قُلْ فَمَنْ يَمْلِكُ مِنَ اللَّهِ شَيْئًا إِنْ أَرَادَ أَنْ يُهْلِكَ الْمَسِيحَ ابْنَ مَرْيَمَ وَأُمَّهُ وَمَنْ فِي الْأَرْضِ جَمِيعًا ۗ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۚ يَخْلُقُ مَا يَشَاءُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ជាការពិតណាស់បានបាត់ជំនឿហើយ ពួកដែលបាននិយាយថាពិតប្រាកដអល់ឡោះគឺជាម៉ាសៀហបុត្រាម៉ារីយុំ។ ថាទៅតើអ្នកណា ដែលអាចទប់ស្កាត់នូវអ្វីមួយអំពីអល់ឡោះបាន បើសិនលោក មានបំណងនឹងបំផ្លាញម៉ាសៀហ បុត្រាម៉ារីយ៉ាំនិងមាតារបស់គេ និងអ្នកដែលមាននៅលើដីទាំងអស់នោះ?។ កម្មសិទ្ធិរបស់អល់ឡោះ គឺអំណាចគ្រប់គ្រងមេឃនិងដីនិងអ្វីៗដែលមាន នៅក្នុងចន្លោះទាំងពីរ។ លោកបង្កើតនូវអ្វីដែលលោកប្រាថ្នា។ អល់ឡោះ ជាអ្នកមានមហិទ្ធិប្ញទ្ធិបំផុតលើអ្វីៗទាំងអស់
وَقَالَتِ الْيَهُودُ وَالنَّصَارَىٰ نَحْنُ أَبْنَاءُ اللَّهِ وَأَحِبَّاؤُهُ ۚ قُلْ فَلِمَ يُعَذِّبُكُمْ بِذُنُوبِكُمْ ۖ بَلْ أَنْتُمْ بَشَرٌ مِمَّنْ خَلَقَ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ وَإِلَيْهِ الْمَصِيرُ
ពួកយ៉ាហ៊ូទ និងណាសារ៉ាថា ពួកយើងជាបុត្ររបស់អល់ឡោះ ហើយជាទីស្រឡាញ់បំផុតរបស់លោក។ ចូរថាទៅចុះហេតុម្តេចលោកដាក់ទោសពួកអ្នក ដោយសារតែបាបកម្មរបសពួកអ្នក។ ផ្ទុយទៅវិញ ពួកអ្នកជាមនុស្សនៃអ្នកដែលលោកបានបង្កើត។ លោកប្រោសប្រណីឱ្យអ្នកដែលលោកប្រាថ្នា ហើយលោកធ្វើទោសអ្នកដែលលោកប្រាថ្នា។ កម្មសិទ្ធិអល់ឡោះ គឺអំណាចគ្រប់គ្រងមេឃនិងដី និងអ្វីៗដែលមាននៅ ចន្លោះទាំងពីរ ហើយឆ្ពោះទៅលោកទីកន្លែងត្រលប់
يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِنَ الرُّسُلِ أَنْ تَقُولُوا مَا جَاءَنَا مِنْ بَشِيرٍ وَلَا نَذِيرٍ ۖ فَقَدْ جَاءَكُمْ بَشِيرٌ وَنَذِيرٌ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឱ ក្រុមអះលីគីតាប! រ៉សូលរបស់យើងបានទៅដល់ពួកអ្នក ហើយគាត់នឹងបំភ្លឺចំពោះពួកអ្នកបន្ទាប់ពីដាច់ផុត ពីរ៉សូលនានាដើម្បីកុំឱ្យពួកអ្នកថា គ្មានអ្នកណាជូនដំណឹងរីករាយ និងរន្ធត់ណាម្នាក់ មកដល់ពួកយើងទេ។ ការពិតអ្នកជូនដំណឹងរីករាយនិងរន្ធត់ ពិតជាបានទៅដល់ពួកអ្នកហើយ។ ហើយអល់ឡោះជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنْبِيَاءَ وَجَعَلَكُمْ مُلُوكًا وَآتَاكُمْ مَا لَمْ يُؤْتِ أَحَدًا مِنَ الْعَالَمِينَ
(ចូររំលឹក) នៅពេលដែលមូសាបាននិយាយទៅកាន់ក្រុមគេថានែក្រុមយើង! ចូរពួកអ្នករំលឹកនូវការអនុគ្រោះរបស់អល់ឡោះមកលើពួកអ្នកនៅពេលដែលលោកបានចាត់ក្នុង ចំណោមពួកអ្នកនូវណាពីទាំងឡាយ លោកបានធ្វើឱ្យពួកអ្នកជាស្តេចហើយលោក ប្រទានចំពោះពួកអ្នកនូវអ្វីដែលលោកពុំដែលប្រទានទៅអ្នកណាម្នាក់ក្នុងចំណោមលោកទាំងមូលទេ
يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنْقَلِبُوا خَاسِرِينَ
នែក្រុមរបស់យើង! ចូរពួកអ្នកចូលទៅទឹកដីដ៏ពិសិដ្ឋដែលអល់ឡោះបានបង្គាប់ចំពោះពួកអ្នក ហើយចូរពួកអ្នកកុំត្រឡប់ថយទៅក្រោយវិញ បើពុំនោះសោតទេពួកអ្នកត្រឡប់ទៅជាអ្នកខាតបង់មិនខាន

Choose other languages: