Quran Apps in many lanuages:

Surah Al-Maeda Ayahs #116 Translated in Khmer

إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَنْ يُنَزِّلَ عَلَيْنَا مَائِدَةً مِنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِنْ كُنْتُمْ مُؤْمِنِينَ
ពេលពួកសាវ័កថា ឱអ៊ីសា បុត្រាម៉ារីយ៉ាំ! តើម្ចាស់អ្នកមានលទ្ធភាពនឹងបញ្ចុះមកលើយើង នូវថាស អាហារពីមេឃដែរឬទេ? អ៊ីសាថា ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ បើពួកអ្នកជាអ្នកមានជំនឿ
قَالُوا نُرِيدُ أَنْ نَأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَنْ قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ الشَّاهِدِينَ
ពួកគេថា យើងចង់បរិភោគអាហារ នោះ និងចង់ឱ្យចិត្តរបស់យើងកក់ក្តៅ ចង់ឱ្យយើងដឹងថា អ្នកបាននិយាយ ពិតមកកាន់យើង ហើយចង់ឱ្យយើងជាអ្នកសាក្សីនៅលើរឿងនោះ
قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنْزِلْ عَلَيْنَا مَائِدَةً مِنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِأَوَّلِنَا وَآخِرِنَا وَآيَةً مِنْكَ ۖ وَارْزُقْنَا وَأَنْتَ خَيْرُ الرَّازِقِينَ
អ៊ីសាបុត្រាម៉ារីយ៉ាំថា ឱអល់ឡោះម្ចាស់យើង! សូមលោកបញ្ចុះមកយើង នូវអាហារ មួយថាសពីមេឃ ដើម្បីជាពិធីមួយសម្រាប់ពួកយើង និងសម្រាប់អ្នកដំបូងយើង និង អ្នក ក្រោយបង្អស់នៃពួកយើង និងជាភស្តុតាងមួយពីលោក។ សូមលោកប្រទានអាហារ មកយើង ហើយលោកជាអ្នកផ្គត់ផ្គង់ដ៏ល្អ
قَالَ اللَّهُ إِنِّي مُنَزِّلُهَا عَلَيْكُمْ ۖ فَمَنْ يَكْفُرْ بَعْدُ مِنْكُمْ فَإِنِّي أُعَذِّبُهُ عَذَابًا لَا أُعَذِّبُهُ أَحَدًا مِنَ الْعَالَمِينَ
អល់ឡោះថា ការពិតយើងជាអ្នកបញ្ចុះ អាហារទៅលើពួកអ្នក។ ប៉ុន្តែបន្ទាប់មក ក្នុងចំណោមពួកអ្នក ជនណាដែលបាត់បង់ ជំនឿ យើងនឹងដាក់ទោសគេនូវទណ្ឌកម?មួយ ដែលយើងមិនដែលដាក់ទោសនោះទៅ កាន់ជនណាម្នាក់នៃលោកទាំងមូលឡើយ
وَإِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ أَأَنْتَ قُلْتَ لِلنَّاسِ اتَّخِذُونِي وَأُمِّيَ إِلَٰهَيْنِ مِنْ دُونِ اللَّهِ ۖ قَالَ سُبْحَانَكَ مَا يَكُونُ لِي أَنْ أَقُولَ مَا لَيْسَ لِي بِحَقٍّ ۚ إِنْ كُنْتُ قُلْتُهُ فَقَدْ عَلِمْتَهُ ۚ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ ۚ إِنَّكَ أَنْتَ عَلَّامُ الْغُيُوبِ
ហើយនៅពេលដែលអល់ឡោះថា ឱ អ៊ីសាបុត្រាម៉ារីយ៉ាំ តើអ្នកមានបាននិយាយទៅមនុស្សទាំងឡាយថា ចូរពួកអ្នកយក យើង និងមាតាយើង ធ្វើជាម្ចាស់ទាំងពីរនាក់ក្រៅពីអល់ឡោះឬ? អ៊ីសាថា មហាកិត្តិ គុណលោក គ្មានទេសម្រាប់ខ្ញុំ ការនិយាយពីអ្វីដែលពុំមែនជាសិទ្ធិរបស់ខ្ញុំ។ បើខ្ញុំធ្លាប់ និយាយពាក្យនោះ ក៏លោកប្រាកដជាដឹង។ លោកដឹងនូវអ្វីដែលមានក្នុងខ្លួនខ្ញុំ ហើយ ខ្ញុំមិនដឹងទេ នូវអ្វីអំពីលោក។ លោកពិតជាដឹងបំផុតនូវប្រការអទិស្សមានទាំងឡាយ

Choose other languages: