Quran Apps in many lanuages:

Surah Al-Kahf Ayahs #26 Translated in Khmer

سَيَقُولُونَ ثَلَاثَةٌ رَابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُلْ رَبِّي أَعْلَمُ بِعِدَّتِهِمْ مَا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِمْ مِنْهُمْ أَحَدًا
ពួកគេខ្លះថា បីនាក់ ទីបួនរបស់ពួកគេគឺឆ្កែពួកគេ ហើយពួកគេខ្លះ និយាយទាំងប៉ាន់ស្មានពីរឿងអាថ៌កំបាំងថា ប្រាំនាក់ ទីប្រាំមួយរបស់ពួកគេគឺឆ្កែពួកគេ។ ហើយពួកគេផ្សេងទៀត(ពួកជឿ)ថា ប្រាំពីរនាក់ ទីប្រាំបីរបស់ពួកគេ គឺឆ្កែរបស់ពួកគេ។ ថាទៅ ម្ចាស់របស់យើងដឹងបំផុត នូវបរិមាណរបស់ពួកគេ ក្រៅពីភាគតិចបំផុត គ្មាន អ្នកណាដឹងពីពួកគេទេ។ ហេតុនេះ ចូរអ្នកកុំជជីកគ្នាស្តីពីពួកគេ ក្រៅពីការជជីកមួយដ៏ ច្បាស់ ហើយចូរអ្នកកុំស្នើសុំបញ្ជាក់ស្តីពីពួកទាំងនេះ ពីអ្នកណាម្នាក់ក្នុងចំណោមពួកគេ
وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
ហើយចូរអ្នកកុំនិយាយឱ្យសោះចំពោះវត្ថុណាមួយថា យើងពិតជាអ្នកប្រព្រឹត្តយ៉ាង ដូច្នេះនៅថ្ងៃស្អែក
إِلَّا أَنْ يَشَاءَ اللَّهُ ۚ وَاذْكُرْ رَبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَنْ يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
លើកលែងតែអាស្រ័យអល់ឡោះប្រាថ្នា។ ហើយចូរអ្នករំលឹកទៅ ម្ចាស់របស់អ្នកកាលណាអ្នកបានភ្លេចភ្លាំង ហើយអ្នកត្រូវពោលថា សង្ឃឹមថា ម្ចាស់របស់ យើង នឹងដឹកនាំយើងទៅកាន់ការដឹកនាំមួយជិតជាងនេះ
وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
ហើយពួកគេបានស្នាក់ អាស្រ័យនៅក្នុងគុហារបស់ពួកគេបីរយឆ្នាំ ហើយពួកគេត្រូវបានថែមប្រាំបួន(ឆ្នាំ)ទៀត
قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا
ចូរថាទៅ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេបានស្នាក់អាស្រ័យ។ កម្មសិទ្ធិរបស់ លោក គឺអាថ៌កំបាំងមានភពមេឃទាំងឡាយនិងភពផែនដី។ លោកឃើញបំផុត ហើយឮ បំផុត។ ក្រៅពីលោក ពួកគេគ្មានអ្នកគាំពារណាម្នាក់ឡើយ លោកក៏មិនសហការជាមួយ អ្នកណាម្នាក់ នៅក្នុងបញ្ជាការរបស់លោកដែរ

Choose other languages: