Quran Apps in many lanuages:

Surah Al-Kahf Ayahs #25 Translated in Khmer

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِمْ بُنْيَانًا ۖ رَبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِمْ مَسْجِدًا
ប្រៀបដូចទាំងនេះហើយ ដែលយើងបានធ្វើឱ្យរបើកចំទៅលើពួកគេ ដើម្បីពួកគេនឹង ដឹងថា ការសន្យារបស់អល់ឡោះពិតជាសច្ចៈមែន ហើយថ្ងៃអវសានលោក ពិតជាគ្មាន ការមន្ទិលសង្ស័យឡើយក្នុងព្រឹត្តិការណ៍របស់វា។ ក្នុងពេលដែលពួកគេឈ្លោះប្រកែក គ្នារវាងពួកគេ នូវការងាររបស់ពួកគេ។ រួចមក ពួកគេថា ចូរពួកអ្នកស្ថាបនាទៅលើ គុហាពួកគេនូវសំណង់មួយ។ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះពួកគេ។ ពួកដែលបាន ឈ្នះទៅលើការងាររបស់ពួកគេថា ពួកយើងប្រាកដជានឹងសាងសង់នូវវិហារមួយនៅ លើគុហាពួកគេ
سَيَقُولُونَ ثَلَاثَةٌ رَابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُلْ رَبِّي أَعْلَمُ بِعِدَّتِهِمْ مَا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِمْ مِنْهُمْ أَحَدًا
ពួកគេខ្លះថា បីនាក់ ទីបួនរបស់ពួកគេគឺឆ្កែពួកគេ ហើយពួកគេខ្លះ និយាយទាំងប៉ាន់ស្មានពីរឿងអាថ៌កំបាំងថា ប្រាំនាក់ ទីប្រាំមួយរបស់ពួកគេគឺឆ្កែពួកគេ។ ហើយពួកគេផ្សេងទៀត(ពួកជឿ)ថា ប្រាំពីរនាក់ ទីប្រាំបីរបស់ពួកគេ គឺឆ្កែរបស់ពួកគេ។ ថាទៅ ម្ចាស់របស់យើងដឹងបំផុត នូវបរិមាណរបស់ពួកគេ ក្រៅពីភាគតិចបំផុត គ្មាន អ្នកណាដឹងពីពួកគេទេ។ ហេតុនេះ ចូរអ្នកកុំជជីកគ្នាស្តីពីពួកគេ ក្រៅពីការជជីកមួយដ៏ ច្បាស់ ហើយចូរអ្នកកុំស្នើសុំបញ្ជាក់ស្តីពីពួកទាំងនេះ ពីអ្នកណាម្នាក់ក្នុងចំណោមពួកគេ
وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
ហើយចូរអ្នកកុំនិយាយឱ្យសោះចំពោះវត្ថុណាមួយថា យើងពិតជាអ្នកប្រព្រឹត្តយ៉ាង ដូច្នេះនៅថ្ងៃស្អែក
إِلَّا أَنْ يَشَاءَ اللَّهُ ۚ وَاذْكُرْ رَبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَنْ يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
លើកលែងតែអាស្រ័យអល់ឡោះប្រាថ្នា។ ហើយចូរអ្នករំលឹកទៅ ម្ចាស់របស់អ្នកកាលណាអ្នកបានភ្លេចភ្លាំង ហើយអ្នកត្រូវពោលថា សង្ឃឹមថា ម្ចាស់របស់ យើង នឹងដឹកនាំយើងទៅកាន់ការដឹកនាំមួយជិតជាងនេះ
وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
ហើយពួកគេបានស្នាក់ អាស្រ័យនៅក្នុងគុហារបស់ពួកគេបីរយឆ្នាំ ហើយពួកគេត្រូវបានថែមប្រាំបួន(ឆ្នាំ)ទៀត

Choose other languages: