Quran Apps in many lanuages:

Surah Al-Kahf Ayahs #14 Translated in Khmer

إِذْ أَوَى الْفِتْيَةُ إِلَى الْكَهْفِ فَقَالُوا رَبَّنَا آتِنَا مِنْ لَدُنْكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا
នៅ ពេលដែលពួកមាណពបានទៅជ្រកកោននៅក្នុងគុហា រួចមក ពួកគេបាននិយាយបួងសួងថា ឱម្ចាស់របស់យើង! សូមលោកមេត្តាផ្តល់ដល់យើង នូវការអាណិតអាសូរមួយ ហើយ សូមលោករៀបចំឱ្យយើងពីការងាររបស់យើងឱ្យបានត្រឹមត្រូវផង
فَضَرَبْنَا عَلَىٰ آذَانِهِمْ فِي الْكَهْفِ سِنِينَ عَدَدًا
ពេលនោះ យើងធ្វើ ឱ្យហ៊ឹងត្រចៀកពួកគេ នៅក្នុងគុហាអស់ចំនួនជាច្រើនឆ្នាំ
ثُمَّ بَعَثْنَاهُمْ لِنَعْلَمَ أَيُّ الْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوا أَمَدًا
ក្រោយមកយើងបានប្រោស ពួកគេឱ្យរស់ឡើងវិញ ដើម្បីយើងនឹងដឹងថា តើមួយណានៃទាំងពីរបក្ខដែលគណនាត្រឹម ត្រូវជាងគេ ចំពោះរយៈពេលវេលាដែលពួកគេបានស្នាក់អាស្រ័យនោះ
نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
យើងនិទានទៅ លើអ្នកនូវព្រឹត្តិការណ៍របស់ពួកគេដោយសច្ចៈ។ ការពិតពួកគេគឺជាពួកមាណពដែលបាន ជឿនឹងម្ចាស់ពួកគេ ហើយយើងក៏បានថែមទៅពួកគេនូវមគ្គុទ្ទេសន៍
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ហើយយើងបាន ពង្រឹងទៅលើផ្លូវចិត្តរបស់ពួកគេ នៅពេលដែលពួកគេបានក្រោកឈរឡើង រួចពួកគេ និយាយថា ម្ចាស់របស់ពួកយើង គឺជាម្ចាស់របស់ភពមេឃទាំងឡាយនិងភពផែនដី យើង នឹងមិនបួងសួងទៅកាន់ម្ចាស់ណាម្នាក់ក្រៅពីលោកឡើយ។ ពុំនោះសោតទេ យើងពិតជា បាននិយាយនូវការល្មើសបំពានមួយយ៉ាងប្រាកដ

Choose other languages: