Quran Apps in many lanuages:

Surah Al-Kahf Ayahs #15 Translated in Khmer

فَضَرَبْنَا عَلَىٰ آذَانِهِمْ فِي الْكَهْفِ سِنِينَ عَدَدًا
ពេលនោះ យើងធ្វើ ឱ្យហ៊ឹងត្រចៀកពួកគេ នៅក្នុងគុហាអស់ចំនួនជាច្រើនឆ្នាំ
ثُمَّ بَعَثْنَاهُمْ لِنَعْلَمَ أَيُّ الْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوا أَمَدًا
ក្រោយមកយើងបានប្រោស ពួកគេឱ្យរស់ឡើងវិញ ដើម្បីយើងនឹងដឹងថា តើមួយណានៃទាំងពីរបក្ខដែលគណនាត្រឹម ត្រូវជាងគេ ចំពោះរយៈពេលវេលាដែលពួកគេបានស្នាក់អាស្រ័យនោះ
نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
យើងនិទានទៅ លើអ្នកនូវព្រឹត្តិការណ៍របស់ពួកគេដោយសច្ចៈ។ ការពិតពួកគេគឺជាពួកមាណពដែលបាន ជឿនឹងម្ចាស់ពួកគេ ហើយយើងក៏បានថែមទៅពួកគេនូវមគ្គុទ្ទេសន៍
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ហើយយើងបាន ពង្រឹងទៅលើផ្លូវចិត្តរបស់ពួកគេ នៅពេលដែលពួកគេបានក្រោកឈរឡើង រួចពួកគេ និយាយថា ម្ចាស់របស់ពួកយើង គឺជាម្ចាស់របស់ភពមេឃទាំងឡាយនិងភពផែនដី យើង នឹងមិនបួងសួងទៅកាន់ម្ចាស់ណាម្នាក់ក្រៅពីលោកឡើយ។ ពុំនោះសោតទេ យើងពិតជា បាននិយាយនូវការល្មើសបំពានមួយយ៉ាងប្រាកដ
هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ لَوْلَا يَأْتُونَ عَلَيْهِمْ بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا
ពួកទាំងនេះហើយ ជាក្រុមមនុស្ស របស់ពួកយើង ដែលពួកគេបានទទួលយកម្ចាស់ទាំងឡាយក្រៅពីលោក។ ហេតុអ្វីពួកគេ ទាំងឡាយមិននាំទៅកាន់ពួកទាំងនោះ នូវភស្តុតាងណាមួយដ៏ច្បាស់លាស់? តើជនណា ម្នាក់ដែលបំពារបំពានជាងអ្នកដែលបានប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកមួយ?

Choose other languages: