Quran Apps in many lanuages:

Surah Al-Kahf Ayahs #18 Translated in Khmer

وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ហើយយើងបាន ពង្រឹងទៅលើផ្លូវចិត្តរបស់ពួកគេ នៅពេលដែលពួកគេបានក្រោកឈរឡើង រួចពួកគេ និយាយថា ម្ចាស់របស់ពួកយើង គឺជាម្ចាស់របស់ភពមេឃទាំងឡាយនិងភពផែនដី យើង នឹងមិនបួងសួងទៅកាន់ម្ចាស់ណាម្នាក់ក្រៅពីលោកឡើយ។ ពុំនោះសោតទេ យើងពិតជា បាននិយាយនូវការល្មើសបំពានមួយយ៉ាងប្រាកដ
هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ لَوْلَا يَأْتُونَ عَلَيْهِمْ بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا
ពួកទាំងនេះហើយ ជាក្រុមមនុស្ស របស់ពួកយើង ដែលពួកគេបានទទួលយកម្ចាស់ទាំងឡាយក្រៅពីលោក។ ហេតុអ្វីពួកគេ ទាំងឡាយមិននាំទៅកាន់ពួកទាំងនោះ នូវភស្តុតាងណាមួយដ៏ច្បាស់លាស់? តើជនណា ម្នាក់ដែលបំពារបំពានជាងអ្នកដែលបានប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកមួយ?
وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنْشُرْ لَكُمْ رَبُّكُمْ مِنْ رَحْمَتِهِ وَيُهَيِّئْ لَكُمْ مِنْ أَمْرِكُمْ مِرْفَقًا
កាលណាពួកអ្នកបានផ្តាច់ខ្លួនពីពួកគេ និងពីអ្វីដែលពួកគេប្រណិប័តន៍ក្រៅពីអល់ឡោះហើយ នោះ ចូរពួកអ្នកភៀសទៅជ្រកកោននៅឯគុហាររបស់ពួកអ្នក។ ម្ចាស់ពួកអ្នកនឹងពង្រាយឱ្យ ពួកអ្នកនូវក្តីអាណិតអាសូររបស់លោក ហើយលោកនឹងរៀបចំឱ្យពួកអ្នកពីការងាររបស់ពួក អ្នក នូវគុណប្រយោជន៍មួយ
وَتَرَى الشَّمْسَ إِذَا طَلَعَتْ تَزَاوَرُ عَنْ كَهْفِهِمْ ذَاتَ الْيَمِينِ وَإِذَا غَرَبَتْ تَقْرِضُهُمْ ذَاتَ الشِّمَالِ وَهُمْ فِي فَجْوَةٍ مِنْهُ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ ۗ مَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُ وَلِيًّا مُرْشِدًا
ហើយអ្នកនឹងឃើញសុរិយា ពេលវារះ វានឹងងាកចេញ ពីគុហារបស់ពួកគេនៅប៉ែកខាងស្តាំ ហើយពេលវាលិច វានឹងទុកចោលពួកគេនៅប៉ែកខាង ឆ្វេង ខណៈនោះពួកគេស្ថិតក្នុងទីល្វឹងល្វើយនៃគុហា។ ទាំងនេះ គឺភាគខ្លះនៃអាយ៉ាត់ៗរបស់ អល់ឡោះ ជនណាដែលអល់ឡោះមគ្គុទ្ទេស ជននោះគឺជាអ្នកទទួលបានការដឹកនាំ។ ហើយ ជនណាដែលលោកបំភាន់វង្វេង អ្នកនឹងមិនប្រទះឡើយសំរាប់ជននោះ នូវអ្នកគាំពារណាម្នាក់ ជាអ្នកដឹកនាំ
وَتَحْسَبُهُمْ أَيْقَاظًا وَهُمْ رُقُودٌ ۚ وَنُقَلِّبُهُمْ ذَاتَ الْيَمِينِ وَذَاتَ الشِّمَالِ ۖ وَكَلْبُهُمْ بَاسِطٌ ذِرَاعَيْهِ بِالْوَصِيدِ ۚ لَوِ اطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًا وَلَمُلِئْتَ مِنْهُمْ رُعْبًا
ហើយអ្នកគិតស្មានថា ពួកគេភ្ញាក់ដឹងខ្លួនក្នុងខណៈដែលពួកគេ ជាអ្នកគេង លក់ ហើយយើងត្រលប់ពួកគេទៅប៉ែកខាងស្តាំ និងទៅប៉ែកខាងឆ្វេង ខណៈនោះឆ្កែពួកគេ លូកជើងមុខទាំងពីររបស់វាទៅមាត់ទ្វារគុហា។ ប្រសិនបើអ្នកបានក្រឡេកឃើញទៅលើពួក គេ អ្នកប្រាកដជាបានងាកចេញពីពួកគេដោយរត់ ហើយអ្នកប្រាកដជាត្រូវបានពោរពេញទៅ ដោយការភ័យរន្ធត់អំពីពួកគេ

Choose other languages: