Quran Apps in many lanuages:

Surah Al-Kahf Ayahs #20 Translated in Khmer

وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنْشُرْ لَكُمْ رَبُّكُمْ مِنْ رَحْمَتِهِ وَيُهَيِّئْ لَكُمْ مِنْ أَمْرِكُمْ مِرْفَقًا
កាលណាពួកអ្នកបានផ្តាច់ខ្លួនពីពួកគេ និងពីអ្វីដែលពួកគេប្រណិប័តន៍ក្រៅពីអល់ឡោះហើយ នោះ ចូរពួកអ្នកភៀសទៅជ្រកកោននៅឯគុហាររបស់ពួកអ្នក។ ម្ចាស់ពួកអ្នកនឹងពង្រាយឱ្យ ពួកអ្នកនូវក្តីអាណិតអាសូររបស់លោក ហើយលោកនឹងរៀបចំឱ្យពួកអ្នកពីការងាររបស់ពួក អ្នក នូវគុណប្រយោជន៍មួយ
وَتَرَى الشَّمْسَ إِذَا طَلَعَتْ تَزَاوَرُ عَنْ كَهْفِهِمْ ذَاتَ الْيَمِينِ وَإِذَا غَرَبَتْ تَقْرِضُهُمْ ذَاتَ الشِّمَالِ وَهُمْ فِي فَجْوَةٍ مِنْهُ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ ۗ مَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُ وَلِيًّا مُرْشِدًا
ហើយអ្នកនឹងឃើញសុរិយា ពេលវារះ វានឹងងាកចេញ ពីគុហារបស់ពួកគេនៅប៉ែកខាងស្តាំ ហើយពេលវាលិច វានឹងទុកចោលពួកគេនៅប៉ែកខាង ឆ្វេង ខណៈនោះពួកគេស្ថិតក្នុងទីល្វឹងល្វើយនៃគុហា។ ទាំងនេះ គឺភាគខ្លះនៃអាយ៉ាត់ៗរបស់ អល់ឡោះ ជនណាដែលអល់ឡោះមគ្គុទ្ទេស ជននោះគឺជាអ្នកទទួលបានការដឹកនាំ។ ហើយ ជនណាដែលលោកបំភាន់វង្វេង អ្នកនឹងមិនប្រទះឡើយសំរាប់ជននោះ នូវអ្នកគាំពារណាម្នាក់ ជាអ្នកដឹកនាំ
وَتَحْسَبُهُمْ أَيْقَاظًا وَهُمْ رُقُودٌ ۚ وَنُقَلِّبُهُمْ ذَاتَ الْيَمِينِ وَذَاتَ الشِّمَالِ ۖ وَكَلْبُهُمْ بَاسِطٌ ذِرَاعَيْهِ بِالْوَصِيدِ ۚ لَوِ اطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًا وَلَمُلِئْتَ مِنْهُمْ رُعْبًا
ហើយអ្នកគិតស្មានថា ពួកគេភ្ញាក់ដឹងខ្លួនក្នុងខណៈដែលពួកគេ ជាអ្នកគេង លក់ ហើយយើងត្រលប់ពួកគេទៅប៉ែកខាងស្តាំ និងទៅប៉ែកខាងឆ្វេង ខណៈនោះឆ្កែពួកគេ លូកជើងមុខទាំងពីររបស់វាទៅមាត់ទ្វារគុហា។ ប្រសិនបើអ្នកបានក្រឡេកឃើញទៅលើពួក គេ អ្នកប្រាកដជាបានងាកចេញពីពួកគេដោយរត់ ហើយអ្នកប្រាកដជាត្រូវបានពោរពេញទៅ ដោយការភ័យរន្ធត់អំពីពួកគេ
وَكَذَٰلِكَ بَعَثْنَاهُمْ لِيَتَسَاءَلُوا بَيْنَهُمْ ۚ قَالَ قَائِلٌ مِنْهُمْ كَمْ لَبِثْتُمْ ۖ قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ ۚ قَالُوا رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَابْعَثُوا أَحَدَكُمْ بِوَرِقِكُمْ هَٰذِهِ إِلَى الْمَدِينَةِ فَلْيَنْظُرْ أَيُّهَا أَزْكَىٰ طَعَامًا فَلْيَأْتِكُمْ بِرِزْقٍ مِنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا
ប្រៀបដូចទាំងនេះហើយ ដែលយើងបានប្រោសពួកគេឱ្យ រស់ឡើងវិញ ដើម្បីពួកគេសួរដេញដោលគ្នាទៅវិញទៅមកក្នុងចំណោមពួកគេ។ អ្នកនិយាយ ម្នាក់ក្នុងចំណោមពួកគេថា តើរយៈពេលប៉ុន្មានដែលពួកអ្នកស្នាក់អាស្រ័យ? ពួកគេនិយាយថា ពួកយើងបានស្នាក់អាស្រ័យរយៈពេលមួយថ្ងៃ ឬភាគខ្លះនៃថ្ងៃ ពួកគេបន្តទៀតថា ម្ចាស់របស់ ពួកអ្នកដឹងបំផុត នូវរយៈពេលដែលពួកអ្នកបានស្នាក់អាស្រ័យ ដូចនេះ ចូរពួកអ្នកចាត់តាំង ម្នាក់ក្នុងចំណោមពូកអ្នក ឱ្យនាំយកលុយពួកអ្នកនេះទៅកាន់ទីក្រុង រួចមកឱ្យម្នាក់នោះពិនិត្យ មើលនូវចំណីមួយណាដែលល្អស្អាតជាងគេ រួចឱ្យម្នាក់នោះនាំមកកាន់ពួកអ្នក នូវម្ហូបអាហារ នៃចំណីនោះ ហើយឱ្យម្នាក់នោះធ្វើឫកទន់ភ្លន់បំផុត ហើយកុំធ្វើឱ្យភ្ញាក់ខ្លួនដល់អ្នកណាម្នាក់ ដឹងនូវស្ថានភាពរបស់ពួកអ្នក
إِنَّهُمْ إِنْ يَظْهَرُوا عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِي مِلَّتِهِمْ وَلَنْ تُفْلِحُوا إِذًا أَبَدًا
ការពិតពួកគេ ប្រសិនបើពួកគេដឹងមកលើពួកអ្នក ពួកគេ នឹងគប់នឹងដុំថ្មទៅកាន់ពួកអ្នក ឬពួកគេនឹងបង្វិលពួកអ្នកទាំងឡាយត្រលប់ទៅកាន់សាសនា របស់ពួកគេវិញ ពេលនោះពួកអ្នកទាំងឡាយនឹងមិនទទួលជោគជ័យឡើយជារៀងរហូត

Choose other languages: