Quran Apps in many lanuages:

Surah Al-Kahf Ayahs #17 Translated in Khmer

نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى
យើងនិទានទៅ លើអ្នកនូវព្រឹត្តិការណ៍របស់ពួកគេដោយសច្ចៈ។ ការពិតពួកគេគឺជាពួកមាណពដែលបាន ជឿនឹងម្ចាស់ពួកគេ ហើយយើងក៏បានថែមទៅពួកគេនូវមគ្គុទ្ទេសន៍
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ហើយយើងបាន ពង្រឹងទៅលើផ្លូវចិត្តរបស់ពួកគេ នៅពេលដែលពួកគេបានក្រោកឈរឡើង រួចពួកគេ និយាយថា ម្ចាស់របស់ពួកយើង គឺជាម្ចាស់របស់ភពមេឃទាំងឡាយនិងភពផែនដី យើង នឹងមិនបួងសួងទៅកាន់ម្ចាស់ណាម្នាក់ក្រៅពីលោកឡើយ។ ពុំនោះសោតទេ យើងពិតជា បាននិយាយនូវការល្មើសបំពានមួយយ៉ាងប្រាកដ
هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ لَوْلَا يَأْتُونَ عَلَيْهِمْ بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا
ពួកទាំងនេះហើយ ជាក្រុមមនុស្ស របស់ពួកយើង ដែលពួកគេបានទទួលយកម្ចាស់ទាំងឡាយក្រៅពីលោក។ ហេតុអ្វីពួកគេ ទាំងឡាយមិននាំទៅកាន់ពួកទាំងនោះ នូវភស្តុតាងណាមួយដ៏ច្បាស់លាស់? តើជនណា ម្នាក់ដែលបំពារបំពានជាងអ្នកដែលបានប្រឌិតទៅលើអល់ឡោះ នូវការភូតកុហកមួយ?
وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنْشُرْ لَكُمْ رَبُّكُمْ مِنْ رَحْمَتِهِ وَيُهَيِّئْ لَكُمْ مِنْ أَمْرِكُمْ مِرْفَقًا
កាលណាពួកអ្នកបានផ្តាច់ខ្លួនពីពួកគេ និងពីអ្វីដែលពួកគេប្រណិប័តន៍ក្រៅពីអល់ឡោះហើយ នោះ ចូរពួកអ្នកភៀសទៅជ្រកកោននៅឯគុហាររបស់ពួកអ្នក។ ម្ចាស់ពួកអ្នកនឹងពង្រាយឱ្យ ពួកអ្នកនូវក្តីអាណិតអាសូររបស់លោក ហើយលោកនឹងរៀបចំឱ្យពួកអ្នកពីការងាររបស់ពួក អ្នក នូវគុណប្រយោជន៍មួយ
وَتَرَى الشَّمْسَ إِذَا طَلَعَتْ تَزَاوَرُ عَنْ كَهْفِهِمْ ذَاتَ الْيَمِينِ وَإِذَا غَرَبَتْ تَقْرِضُهُمْ ذَاتَ الشِّمَالِ وَهُمْ فِي فَجْوَةٍ مِنْهُ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ ۗ مَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُ وَلِيًّا مُرْشِدًا
ហើយអ្នកនឹងឃើញសុរិយា ពេលវារះ វានឹងងាកចេញ ពីគុហារបស់ពួកគេនៅប៉ែកខាងស្តាំ ហើយពេលវាលិច វានឹងទុកចោលពួកគេនៅប៉ែកខាង ឆ្វេង ខណៈនោះពួកគេស្ថិតក្នុងទីល្វឹងល្វើយនៃគុហា។ ទាំងនេះ គឺភាគខ្លះនៃអាយ៉ាត់ៗរបស់ អល់ឡោះ ជនណាដែលអល់ឡោះមគ្គុទ្ទេស ជននោះគឺជាអ្នកទទួលបានការដឹកនាំ។ ហើយ ជនណាដែលលោកបំភាន់វង្វេង អ្នកនឹងមិនប្រទះឡើយសំរាប់ជននោះ នូវអ្នកគាំពារណាម្នាក់ ជាអ្នកដឹកនាំ

Choose other languages: