Quran Apps in many lanuages:

Surah Al-Isra Ayahs #44 Translated in Khmer

أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
តើម្ចាស់ពួកអ្នកបានជ្រើសរើសជូន ពួកអ្នកនូវបុត្រាៗ ហើយលោកទទួលយកពួកម៉ាឡាអ៊ីកាត់ខ្លះជាបុត្រីៗឬ? ការពិតពួកអ្នក ពិតជាពោលនូវពាក្យសំដី(កុហក)ដ៏អាក្រក់ក្រៃលែង
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
ជាការពិតណាស់ យើងបាន លាតត្រដាងនៅក្នុងគួរអាននេះ ដើម្បីពួកគេនឹងយល់។ ប៉ុន្តែគ្មានដុះដាលឡើយចំពោះ ពួកគេក្រៅពីរត់គេចវេះ
قُلْ لَوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا
ថាទៅ ប្រសិនបើមានម្ចាស់សក្ការៈទាំងឡាយរួមជាមួយ លោក ដូចដែលពួកគេពោល ពេលនោះក៏ម្ចាស់សក្ការៈទាំងនោះស្វែងរកផ្លូវទៅកាន់ម្ចាស់ អារ៉ស្សដែរ
سُبْحَانَهُ وَتَعَالَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا
បរិសុទ្ធលោក ហើយលោកបានខ្ពស់ផុតពីអ្វីដែលពួកគេនិយាយ ដោយ ខ្ពង់ខ្ពស់ក្រៃលែង
تُسَبِّحُ لَهُ السَّمَاوَاتُ السَّبْعُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ وَإِنْ مِنْ شَيْءٍ إِلَّا يُسَبِّحُ بِحَمْدِهِ وَلَٰكِنْ لَا تَفْقَهُونَ تَسْبِيحَهُمْ ۗ إِنَّهُ كَانَ حَلِيمًا غَفُورًا
មេឃទាំងប្រាំពីរនិងដី ព្រមទាំងអ្វីៗដែលមានក្នុងទាំងអស់នោះ កំពុងសូត្រធម៌បរិសុទ្ធចំពោះលោក។ គ្មានវត្ថុណាមួយដែលមិនសូត្រធម៌បរិសុទ្ធ ដោយ កោតសរសើរលោកនោះទេ ប៉ុន្តែពួកអ្នកមិនយល់នូវធម៌បរិសុទ្ធរបស់ពួកគេ។ ការពិត លោកជាអ្នកទន់ភ្លន់បំផុត អភ័យទោសបំផុត

Choose other languages: