Quran Apps in many lanuages:

Surah Al-Isra Ayahs #17 Translated in Khmer

وَكُلَّ إِنْسَانٍ أَلْزَمْنَاهُ طَائِرَهُ فِي عُنُقِهِ ۖ وَنُخْرِجُ لَهُ يَوْمَ الْقِيَامَةِ كِتَابًا يَلْقَاهُ مَنْشُورًا
ចំពោះមនុស្សម្នាក់ៗ យើងបានចងបន្តោងមនុស្សនោះ នូវវាសនាខ្លួននៅនឹងករបស់គេ។ ហើយយើងនឹងបញ្ចោញជូនមនុស្សនោះ នាថ្ងៃត្រូវងើបឡើង វិញ នូវបញ្ជីមួយដែលខ្លួនគេនឹងប្រទះវាលាតសន្ធឹង
اقْرَأْ كِتَابَكَ كَفَىٰ بِنَفْسِكَ الْيَوْمَ عَلَيْكَ حَسِيبًا
ចូរអ្នកអានបញ្ជីរបស់អ្នកនាថ្ងៃនេះ វា គ្រប់គ្រាន់ហើយដោយខ្លួនអ្នក ជាគណនេយ្យករទៅលើអ្នកផ្ទាល់
مَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبْعَثَ رَسُولًا
ជនណាបានទទួលការ ដឹកនាំ ជននោះពិតជាទទួលការដឹកនាំសម្រាប់តែខ្លួនគេផ្ទាល់តែប៉ុណ្ណោះ។ ហើយជនណាបាន រសាត់វង្វេង ជននោះពិតជារសាត់វង្វេងនៅលើខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយអ្នករែកពុនម្នាក់ នឹងមិនអាចរែកពុននូវបន្ទុករបស់អ្នកផ្សេងបានឡើយ។ ហើយយើងក៏ពុំមែនជាអ្នកធ្វើទណ្ឌកម្ម ដែរ លុះត្រាតែយើងបានចាត់តាំងរ៉សូលម្នាក់សិន
وَإِذَا أَرَدْنَا أَنْ نُهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا
ហើយកាលណាយើងមានបំណងនឹង បំផ្លាញភូមិករណាមួយ យើងបានបញ្ជាទៅអ្នកដែលហ៊ឹកហ៊ាក់របស់ភូមិនោះ រួចមក គេក៏បាន ប្រព្រឹត្តវឹកវរនៅក្នុងភូមិនោះ ពេលនោះសំដី (បណ្តាសារបស់យើង)ពិតជាបានត្រូវទៅលើភូមិ នោះ។ រួចយើងបំផ្លាញភូមិករនោះឱ្យខ្ទេចខ្ទី
وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِنْ بَعْدِ نُوحٍ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا
ហើយអស់ប៉ុន្មានជំនាន់ទៅ បន្ទាប់ពីណូហ៍ មក ដែលយើងបានធ្វើឱ្យវិនាសសាបសូន្យ វាគ្រប់គ្រាន់ណាស់ហើយ ដោយម្ចាស់របស់អ្នក ជា អ្នកដែលចេះដឹង ជាអ្នកដែលឃើញបំផុត នូវបាបកម្មទាំងអស់របស់ពួកដែលគោរពលោក

Choose other languages: