Quran Apps in many lanuages:

Surah Al-Isra Ayahs #20 Translated in Khmer

وَإِذَا أَرَدْنَا أَنْ نُهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا فِيهَا فَحَقَّ عَلَيْهَا الْقَوْلُ فَدَمَّرْنَاهَا تَدْمِيرًا
ហើយកាលណាយើងមានបំណងនឹង បំផ្លាញភូមិករណាមួយ យើងបានបញ្ជាទៅអ្នកដែលហ៊ឹកហ៊ាក់របស់ភូមិនោះ រួចមក គេក៏បាន ប្រព្រឹត្តវឹកវរនៅក្នុងភូមិនោះ ពេលនោះសំដី (បណ្តាសារបស់យើង)ពិតជាបានត្រូវទៅលើភូមិ នោះ។ រួចយើងបំផ្លាញភូមិករនោះឱ្យខ្ទេចខ្ទី
وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِنْ بَعْدِ نُوحٍ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا
ហើយអស់ប៉ុន្មានជំនាន់ទៅ បន្ទាប់ពីណូហ៍ មក ដែលយើងបានធ្វើឱ្យវិនាសសាបសូន្យ វាគ្រប់គ្រាន់ណាស់ហើយ ដោយម្ចាស់របស់អ្នក ជា អ្នកដែលចេះដឹង ជាអ្នកដែលឃើញបំផុត នូវបាបកម្មទាំងអស់របស់ពួកដែលគោរពលោក
مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَّلْنَا لَهُ فِيهَا مَا نَشَاءُ لِمَنْ نُرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَذْمُومًا مَدْحُورًا
ជនណាដែលមានបំណង(ជីវិតលោកិយ)ដែលឆាប់រហ័សនេះ យើងនឹងឱ្យឆាប់ដល់ទៅគេនៅ ក្នុងនោះ នូវអ្វីដែលយើងប្រាថ្នាសម្រាប់ជនដែលយើងប៉ងប្រាថ្នា ក្រោយមក យើងក៏បានចាត់ឱ្យ ជននោះនូវនរកឆាបឆេះ ដែលជននោះនឹងចូលទៅកាន់នរកនោះ ដោយត្រូវអាប់អោន ថែម ទាំងត្រូវគេបោះបង់
وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَشْكُورًا
ហើយជនណាដែលមានបំណងថ្ងៃអវសាន ហើយបានប្រឹងប្រែង សម្រាប់ថ្ងៃនោះ នូវការប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ថ្ងៃនោះ ហើយជននោះជាអ្នកជឿទៀត។ ជនទាំងអស់នោះ ការប្រឹងប្រែងរបស់ពួកគេ ត្រូវគេដឹងគុណ
كُلًّا نُمِدُّ هَٰؤُلَاءِ وَهَٰؤُلَاءِ مِنْ عَطَاءِ رَبِّكَ ۚ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا
យើងនឹងជួយពួកទាំងអស់ នោះគ្រប់ៗគ្នា ហើយពួកទាំងអស់នោះ មកពីអំណោយរបស់ម្ចាស់អ្នក។ ហើយអំណោយម្ចាស់ អ្នកមិនត្រូវបានគេរារាំងឡើយ

Choose other languages: