Quran Apps in many lanuages:

Surah Al-Isra Ayahs #21 Translated in Khmer

وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِنْ بَعْدِ نُوحٍ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا
ហើយអស់ប៉ុន្មានជំនាន់ទៅ បន្ទាប់ពីណូហ៍ មក ដែលយើងបានធ្វើឱ្យវិនាសសាបសូន្យ វាគ្រប់គ្រាន់ណាស់ហើយ ដោយម្ចាស់របស់អ្នក ជា អ្នកដែលចេះដឹង ជាអ្នកដែលឃើញបំផុត នូវបាបកម្មទាំងអស់របស់ពួកដែលគោរពលោក
مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَّلْنَا لَهُ فِيهَا مَا نَشَاءُ لِمَنْ نُرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَذْمُومًا مَدْحُورًا
ជនណាដែលមានបំណង(ជីវិតលោកិយ)ដែលឆាប់រហ័សនេះ យើងនឹងឱ្យឆាប់ដល់ទៅគេនៅ ក្នុងនោះ នូវអ្វីដែលយើងប្រាថ្នាសម្រាប់ជនដែលយើងប៉ងប្រាថ្នា ក្រោយមក យើងក៏បានចាត់ឱ្យ ជននោះនូវនរកឆាបឆេះ ដែលជននោះនឹងចូលទៅកាន់នរកនោះ ដោយត្រូវអាប់អោន ថែម ទាំងត្រូវគេបោះបង់
وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَشْكُورًا
ហើយជនណាដែលមានបំណងថ្ងៃអវសាន ហើយបានប្រឹងប្រែង សម្រាប់ថ្ងៃនោះ នូវការប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ថ្ងៃនោះ ហើយជននោះជាអ្នកជឿទៀត។ ជនទាំងអស់នោះ ការប្រឹងប្រែងរបស់ពួកគេ ត្រូវគេដឹងគុណ
كُلًّا نُمِدُّ هَٰؤُلَاءِ وَهَٰؤُلَاءِ مِنْ عَطَاءِ رَبِّكَ ۚ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا
យើងនឹងជួយពួកទាំងអស់ នោះគ្រប់ៗគ្នា ហើយពួកទាំងអស់នោះ មកពីអំណោយរបស់ម្ចាស់អ្នក។ ហើយអំណោយម្ចាស់ អ្នកមិនត្រូវបានគេរារាំងឡើយ
انْظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۚ وَلَلْآخِرَةُ أَكْبَرُ دَرَجَاتٍ وَأَكْبَرُ تَفْضِيلًا
ចូរអ្នកពិនិត្យមើល តើហេតុម្តេច យើងបានផ្តល់ការុណភាព ទៅកាន់ភាគខ្លះ នៃពួកគេបានលើសភាគខ្លះ? ហើយនៅថ្ងៃអវសាន ប្រាកដជាធំធេងបំផុត នូវ ឋានៈនិងធំធេងបំផុតនូវការផ្តល់ការុណភាព

Choose other languages: