Quran Apps in many lanuages:

Surah Al-Hajj Ayahs #46 Translated in Khmer

وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَثَمُودُ
ហើយប្រសិនបើពួកគេមួលបង្កាច់ ចំពោះអ្នក ក៏ក្រុមរបស់ណូហ៍ អាទ និងសាម៉ូតនាកាលសម័យមុនរបស់ពួកគេនោះ ពិតជា ធ្លាប់មួលបង្កាច់រួចមកហើយដែរ
وَقَوْمُ إِبْرَاهِيمَ وَقَوْمُ لُوطٍ
ហើយដូចនេះដែរ ក្រុមរបស់អ៊ីព្រហ៊ីម និងក្រុម របស់លូទ
وَأَصْحَابُ مَدْيَنَ ۖ وَكُذِّبَ مُوسَىٰ فَأَمْلَيْتُ لِلْكَافِرِينَ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ نَكِيرِ
ហើយដូចនេះដែរ ក្រុមពួករបស់ម៉ាទយ៉ាន។ ហើយមូសាត្រូវបានគេមួល បង្កាច់។ រួចយើងបានពន្យារពេលឱ្យពួកអជំនឿ បន្ទាប់មក យើងបានចាប់ក្របួចពួកគេ ទាំងនោះ។ ដូចនេះ តើយ៉ាងណាទៅកំហឹងរបស់យើងនោះ?
فَكَأَيِّنْ مِنْ قَرْيَةٍ أَهْلَكْنَاهَا وَهِيَ ظَالِمَةٌ فَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَبِئْرٍ مُعَطَّلَةٍ وَقَصْرٍ مَشِيدٍ
ដូចនេះ ពុំមែនតិចតួច ទេនៃភូមិករ ដែលយើងបានបំផ្លិចបំផ្លាញវានោះ ខណៈដែលភូមិករនោះប្រព្រឹត្តអយុត្តិធម៌ ។ រួចមក ភូមិករនោះហើយដែលដួលរលំផ្ទះសំបែងរបស់វាអស់នោះ។ ហើយក៏ពុំមែនតិច ដែរនៃអណ្តូងទឹក រួមជាមួយនឹងវិមានដែលស្ថាបនាយ៉ាងខ្ពស់ ត្រូវបោះបង់ចោល
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَتَكُونَ لَهُمْ قُلُوبٌ يَعْقِلُونَ بِهَا أَوْ آذَانٌ يَسْمَعُونَ بِهَا ۖ فَإِنَّهَا لَا تَعْمَى الْأَبْصَارُ وَلَٰكِنْ تَعْمَى الْقُلُوبُ الَّتِي فِي الصُّدُورِ
ដូចនេះ តើពួកគេមិនទាន់ធ្វើដំណើរនៅលើទឹកដីទេឬ ដើម្បីនឹងពួកគេមានចិត្ត ពួកគេនឹង ពិចារណាដោយចិត្តនោះ ឬមានត្រចៀក ពួកគេនឹងស្តាប់ដោយត្រចៀកនោះ? ពីព្រោះ ពុំមែនភ្នែកទេដែលខ្វាក់នោះ ក៏ប៉ុន្តែដែលខ្វាក់នោះ គឺចិត្តដែលមាននៅក្នុងទ្រូង

Choose other languages: