Quran Apps in many lanuages:

Surah Al-Baqara Ayahs #77 Translated in Khmer

فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
យើងក៏បាននិយាយថា ចូរអ្នកយក ចំណែកខ្លះនៃគោញីវាយទៅសព។ ប្រៀបដូចនេះដែរ អល់ឡោះនឹងប្រោសជីវិត អ្នកស្លាប់។ ហើយលោកនឹងធ្វើឱ្យពួកអ្នកមើលឃើញនូវអាយ៉ាត់ៗលោក ដើម្បីពួក អ្នកពិចារណា
ثُمَّ قَسَتْ قُلُوبُكُمْ مِنْ بَعْدِ ذَٰلِكَ فَهِيَ كَالْحِجَارَةِ أَوْ أَشَدُّ قَسْوَةً ۚ وَإِنَّ مِنَ الْحِجَارَةِ لَمَا يَتَفَجَّرُ مِنْهُ الْأَنْهَارُ ۚ وَإِنَّ مِنْهَا لَمَا يَشَّقَّقُ فَيَخْرُجُ مِنْهُ الْمَاءُ ۚ وَإِنَّ مِنْهَا لَمَا يَهْبِطُ مِنْ خَشْيَةِ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
បន្ទាប់ពីករណីនោះមក ចិត្តពួកអ្នករឹងរូស ប្រៀបដូចជាដុំថ្ម ឬរឹងជាងទៅទៀត។ មានដុំថ្មខ្លះ មានទឹកទន្លេបាញ់ចេញពីវា។ មានដុំថ្មខ្លះប្រេះបែក ហើយមានទឹកចេញ និងមានដុំថ្មខ្លះទៀត រមៀលធ្លាក់ចុះ ដោយសារការកោតខ្លាចអល់ឡោះ។ អល់ឡោះពុំមែនជាអ្នកភ្លេចពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះទេ
أَفَتَطْمَعُونَ أَنْ يُؤْمِنُوا لَكُمْ وَقَدْ كَانَ فَرِيقٌ مِنْهُمْ يَسْمَعُونَ كَلَامَ اللَّهِ ثُمَّ يُحَرِّفُونَهُ مِنْ بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ
ហេតុអ្វីបានជាពួកអ្នកមានមហិច្ឆតាចង់ឱ្យពួកគេជឿចំពោះពួកអ្នក ក្នុងករណី ដែលក្រុមខ្លះនៃពួកគេឮសំដីអល់ឡោះ ក្រោយមកពួកគេបានបំបែរសំដីនោះ បន្ទាប់ពីពួកគេបានពិចារណាសំដីនោះហើយ ក្នុងករណីដែលពួកគេដឹង
وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُمْ بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُمْ بِهِ عِنْدَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ
កាលណាពួក គេបានជួបពួកដែលបានជឿ ពួកគេថាពួកយើងបានជឿដែរ។ កាលណាអ្នកខ្លះនៃពួកគេ បានឃ្លាតចាកទៅកាន់គ្នាគេ ពួកគេថាហេតុអ្វីបានជាពួកអ្នកនិទានប្រាប់ ពួកគេនូវអ្វីដែលអល់ឡោះបានបង្ហើបប្រាប់ពួកអ្នក ដោយសាររឿងនេះធ្វើឱ្យពួកគេ នឹងជជែកជាមួយពួកអ្នកនៅឯម្ចាស់ពួកអ្នក។ តើពួកអ្នកឥតពិចារណាទេឬ?
أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
តើពួកគេមិនដឹងទេឬថា អល់ឡោះដឹងនូវអ្វីដែលពួកគេបានលាក់លៀម និងអ្វីដែលពួកគេលាតត្រដាង

Choose other languages: