Quran Apps in many lanuages:

Surah Al-Baqara Ayahs #80 Translated in Khmer

وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُمْ بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُمْ بِهِ عِنْدَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ
កាលណាពួក គេបានជួបពួកដែលបានជឿ ពួកគេថាពួកយើងបានជឿដែរ។ កាលណាអ្នកខ្លះនៃពួកគេ បានឃ្លាតចាកទៅកាន់គ្នាគេ ពួកគេថាហេតុអ្វីបានជាពួកអ្នកនិទានប្រាប់ ពួកគេនូវអ្វីដែលអល់ឡោះបានបង្ហើបប្រាប់ពួកអ្នក ដោយសាររឿងនេះធ្វើឱ្យពួកគេ នឹងជជែកជាមួយពួកអ្នកនៅឯម្ចាស់ពួកអ្នក។ តើពួកអ្នកឥតពិចារណាទេឬ?
أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
តើពួកគេមិនដឹងទេឬថា អល់ឡោះដឹងនូវអ្វីដែលពួកគេបានលាក់លៀម និងអ្វីដែលពួកគេលាតត្រដាង
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
ក្នុងចំណោមពួកគេមាន ពួកអនក្ខរជន។ ពួកគេមិនចេះគម្ពីរទេ មានតែការស្រមើស្រមៃ។ ពួកគេគ្មានអ្វីក្រៅពីពួកគេស្មានៗនោះឡើយ
فَوَيْلٌ لِلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِنْدِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَهُمْ مِمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَهُمْ مِمَّا يَكْسِبُونَ
ចង្រៃដ៏ធំសម្បើម សម្រាប់ពួកដែលសរសេរគម្ពីរដោយដៃពួកគេ រួចពួកគេថា គម្ពីរនេះ មកអំពីអល់ឡោះ ដើម្បីដោយសារករណីនេះ ពួកគេលក់ដោយ តំលៃតិចតួចបំផុត។ ចង្រៃដ៏ធំសម្បើមសម្រាប់ពួកគេ ដោយសារតែអ្វី ដែលដៃពួកគេបានសរសេរផ្ទាល់។ ហើយចង្រៃដ៏ធំសម្បើមសម្រាប់ពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត
وَقَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِنْدَ اللَّهِ عَهْدًا فَلَنْ يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ហើយពួកគេថានរក នឹងមិនប៉ះពាល់យើងទេ លើកលែងតែប៉ុន្មានថ្ងៃដែលត្រូវគេកំណត់ប៉ុណ្ណោះ។ ចូរអ្នកថាទៅ តើពួកអ្នកទទួលបាននូវលក្ខខណ្ឌណាមួយពី អល់ឡោះឬ​​​។ អល់ឡោះនឹងមិនធ្វើខុសលក្ខខណ្ឌរបស់លោកឡើយ ។ ឬមួយ ពួកអ្នកនិយាយស្តីអំពីអល់ឡោះ នូវអ្វីដែលពួកអ្នកមិនបានដឹង?

Choose other languages: