Quran Apps in many lanuages:

Surah Al-Baqara Ayahs #271 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا أَنْفِقُوا مِنْ طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُمْ مِنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنْفِقُونَ وَلَسْتُمْ بِآخِذِيهِ إِلَّا أَنْ تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ
ឱពួកដែលបានជឿ ចូរពួកអ្នកបរិច្ចាគពីរបស់ល្អៗ នូវអ្វីដែលពួកអ្នកបានខំស្វែងរកនិងពីអ្វីដែលយើងបានបញ្ចោញឱ្យពួកអ្នកមកពីដី។ ហើយចូរពួកអ្នកកុំសំដៅរបស់អាក្រក់ពីអ្វីដែលពួកអ្នកបរិច្ចាគ ដែលពួកអ្នកពុំមែនជាអ្នកទទួលយករបស់នោះទេ លើកលែងតែករណីដែលពួកអ្នកបិទភ្នែក។ ចូរពួកអ្នកទាំងឡាយជ្រាបថា អល់ឡោះពិតជាអ្នកមានជាអ្នកត្រូវកោតសរសើរបំផុត
الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُمْ بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُمْ مَغْفِرَةً مِنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ស្ហៃតនបន្លាចចំពោះពួកអ្នកថាក្រហើយវានឹងជំរុញពួកអ្នកឱ្យធ្វើអាក្រក់។ អល់ឡោះសន្យានឹងពួកអ្នកថាការប្រោសប្រណីទោសនិងការអនុគ្រោះពីលោក។ អល់ឡោះជាអ្នកដែលទូលាយជាអ្នកដែល ដឹងបំផុត
يُؤْتِي الْحِكْمَةَ مَنْ يَشَاءُ ۚ وَمَنْ يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ
លោកប្រទានគតិបណ្ឌិតចំពោះជនណាដែលលោកសោមនស្ស។ ហើយជនណាហើយដែលត្រូវគេប្រទាននូវគតិបណ្ឌិតពិត ជាត្រូវបានគេប្រទាននូវកុសលដ៏ច្រើនលើសលប់។ ហើយនឹងមិនទទួល បានការណែនាំឡើយលើកលែងតែពួកដែលមានវិចារណញ្ញាណ
وَمَا أَنْفَقْتُمْ مِنْ نَفَقَةٍ أَوْ نَذَرْتُمْ مِنْ نَذْرٍ فَإِنَّ اللَّهَ يَعْلَمُهُ ۗ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ទានណាមួយដែលពួកអ្នកបានបរិច្ចាគឬបំណន់ណាមួយដែល ពួកអ្នកបានបន់នោះអល់ឡោះពិតជាដឹង។ ហើយពួកដែលបំពារបំពានគ្មានអ្នកណាម្នាក់ជួយឡើយ
إِنْ تُبْدُوا الصَّدَقَاتِ فَنِعِمَّا هِيَ ۖ وَإِنْ تُخْفُوهَا وَتُؤْتُوهَا الْفُقَرَاءَ فَهُوَ خَيْرٌ لَكُمْ ۚ وَيُكَفِّرُ عَنْكُمْ مِنْ سَيِّئَاتِكُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ប្រសិនបើពួក អ្នកលាតត្រដាងទានទាំងឡាយ វាជាការល្អម៉្យាងហើយប្រសិន បើពួកអ្នកលាក់ទាននោះហើយពួកអ្នកផ្តល់វាទៅពួកទុរគតជន គឺជាការល្អសម្រាប់ពួកអ្នក។ លោកនឹងលុបលាងពីពួកអ្នកនូវ អំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក។ អល់ឡោះជាអ្នកដែលជ្រាបដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត

Choose other languages: