Quran Apps in many lanuages:

Surah Al-Baqara Ayahs #274 Translated in Khmer

وَمَا أَنْفَقْتُمْ مِنْ نَفَقَةٍ أَوْ نَذَرْتُمْ مِنْ نَذْرٍ فَإِنَّ اللَّهَ يَعْلَمُهُ ۗ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ទានណាមួយដែលពួកអ្នកបានបរិច្ចាគឬបំណន់ណាមួយដែល ពួកអ្នកបានបន់នោះអល់ឡោះពិតជាដឹង។ ហើយពួកដែលបំពារបំពានគ្មានអ្នកណាម្នាក់ជួយឡើយ
إِنْ تُبْدُوا الصَّدَقَاتِ فَنِعِمَّا هِيَ ۖ وَإِنْ تُخْفُوهَا وَتُؤْتُوهَا الْفُقَرَاءَ فَهُوَ خَيْرٌ لَكُمْ ۚ وَيُكَفِّرُ عَنْكُمْ مِنْ سَيِّئَاتِكُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ប្រសិនបើពួក អ្នកលាតត្រដាងទានទាំងឡាយ វាជាការល្អម៉្យាងហើយប្រសិន បើពួកអ្នកលាក់ទាននោះហើយពួកអ្នកផ្តល់វាទៅពួកទុរគតជន គឺជាការល្អសម្រាប់ពួកអ្នក។ លោកនឹងលុបលាងពីពួកអ្នកនូវ អំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក។ អល់ឡោះជាអ្នកដែលជ្រាបដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត
لَيْسَ عَلَيْكَ هُدَاهُمْ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَلِأَنْفُسِكُمْ ۚ وَمَا تُنْفِقُونَ إِلَّا ابْتِغَاءَ وَجْهِ اللَّهِ ۚ وَمَا تُنْفِقُوا مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
មគ្គុទ្ទេសន៍ចំពោះពួកគេពុំមែនជាភារកិច្ចរបស់អ្នកទេ ក៏ប៉ុន្តែអល់ឡោះលោកនឹងមគ្គុទ្ទេសចំពោះជនដែលលោកសោមនស្ស។ហើយអ្វី ដែលពួកអ្នកបរិច្ចាគជាកុសលគឺពិតជាសម្រាប់ខ្លួនរបស់ពួកអ្នកផ្ទាល់។ ហើយពួកអ្នកមិនបរិច្ចាគក្រៅពីដើម្បីស្វែងរកបុព្វហេតុអល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគជាកុសលលោក នឹងបំពេញជូនពួកអ្នកវិញ។ ហើយពួកអ្នកមិនត្រូវគេបំពារបំពានឡើយ
لِلْفُقَرَاءِ الَّذِينَ أُحْصِرُوا فِي سَبِيلِ اللَّهِ لَا يَسْتَطِيعُونَ ضَرْبًا فِي الْأَرْضِ يَحْسَبُهُمُ الْجَاهِلُ أَغْنِيَاءَ مِنَ التَّعَفُّفِ تَعْرِفُهُمْ بِسِيمَاهُمْ لَا يَسْأَلُونَ النَّاسَ إِلْحَافًا ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
ទាន គឺសម្រាប់ជូនពួកទុរគតជនដែលត្រូវបានគេឃាំងក្នុងផ្លូវអល់ឡោះ ពួកគេគ្មានលទ្ធភាពស្វែងរកជីវភាពនៅលើដីទេ។ អ្នកមិនដឹងស្មានថាពួកគេជាអ្នកមានដោយសារតែការអត់ទ្រាំ។ អ្នកស្គាល់ពួកគេ ដោយសញ្ញារបស់ពួកគេ។ពួកគេមិនសុំទានមនុស្សដោយការអង្វរក។ អ្វីដែលពួកអ្នកបរិច្ចាគជាកុសលអល់ឡោះពិតជាដឹងបំផុត
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេនាពេលយប់ និងពេលថ្ងៃ ដោយស្ងាត់ និងចំហ សម្រាប់ពួកគេផលបុណ្យពួកគេឯម្ចាស់ហើយគ្មានទេការភ័យខ្លាចលើពួកគេហើយពួកគេក៏ឥតព្រួយបារម្ភដែរ

Choose other languages: