Quran Apps in many lanuages:

Surah Al-Baqara Ayahs #170 Translated in Khmer

إِذْ تَبَرَّأَ الَّذِينَ اتُّبِعُوا مِنَ الَّذِينَ اتَّبَعُوا وَرَأَوُا الْعَذَابَ وَتَقَطَّعَتْ بِهِمُ الْأَسْبَابُ
នៅពេលដែលពួក ដែលត្រូវបានគេធ្វើតាមបានផ្តាច់ខ្លួនចេញពីពួកដែលបានធ្វើតាមគេ ដោយពួកគេបានឃើញទណ្ឌកម្ម និងចំណងសម្ព័ន្ធនានាត្រូវបានកាត់ផ្តាច់ពីពួកគេ
وَقَالَ الَّذِينَ اتَّبَعُوا لَوْ أَنَّ لَنَا كَرَّةً فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا مِنَّا ۗ كَذَٰلِكَ يُرِيهِمُ اللَّهُ أَعْمَالَهُمْ حَسَرَاتٍ عَلَيْهِمْ ۖ وَمَا هُمْ بِخَارِجِينَ مِنَ النَّارِ
ហើយពួកដែលបានធ្វើតាមគេបាននិយាយថា បើពួកយើងមានការវិលត្រលប់ទៅម្តងទៀត ពួកយើងប្រាកដជានឹងផ្តាច់ខ្លួនពីពួកគេ ដូចដែលពួកគេបានផ្តាច់ខ្លួនពីពួកយើង។ ប្រៀបដូចនេះហើយ ដែលអល់ឡោះនឹងបង្ហាញជូនពួកគេនូវអំពើនានារបស់ពួកគេដែលជាហេតុត្រូវស្តាយក្រោយលើពួកគេ។ ហើយពួកគេក៏ពុំមែនជាអ្នកចេញពីនរកដែរ
يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱមនុស្សទាំងឡាយ ចូរពួកអ្នកបរិភោគប្រការដែលគេអនុញ្ញាត ហើយស្អាតល្អនៃអ្វីដែលមាននៅឯដីនិង ចូរពួកអ្នកកុំធ្វើតាមជំហានៗស្ហៃតន។ ស្ហៃតនពិតជាសត្រូវដ៏ច្បាស់ក្រឡែតសម្រាប់ពួកអ្នក
إِنَّمَا يَأْمُرُكُمْ بِالسُّوءِ وَالْفَحْشَاءِ وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
វាបញ្ជាឱ្យពួកអ្នកប្រព្រឹត្តតែអំពើអាក្រក់និងអាស្រូវ និង ឱ្យពួកអ្នកនិយាយអំពីរឿងអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងប៉ុណ្ណោះ
وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
កាលណាគេបាននិយាយទៅកាន់ពួកគេថា សូមពួកអ្នកគោរពតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេថាទេ! ពួកយើងគោរពតែអ្វីដែលពួកយើងបានប្រទះឃើញមានពីជីដូនជីតាយើងប៉ុណ្ណោះ។ តើទោះបីជីដូនជីតាពួកគេ មិនពិចារណាអ្វីសោះនិងមិនទទួលមគ្គុទ្ទេសន៍ក៏ដោយឬ

Choose other languages: