Quran Apps in many lanuages:

Surah Al-Baqara Ayahs #173 Translated in Khmer

إِنَّمَا يَأْمُرُكُمْ بِالسُّوءِ وَالْفَحْشَاءِ وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
វាបញ្ជាឱ្យពួកអ្នកប្រព្រឹត្តតែអំពើអាក្រក់និងអាស្រូវ និង ឱ្យពួកអ្នកនិយាយអំពីរឿងអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងប៉ុណ្ណោះ
وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
កាលណាគេបាននិយាយទៅកាន់ពួកគេថា សូមពួកអ្នកគោរពតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេថាទេ! ពួកយើងគោរពតែអ្វីដែលពួកយើងបានប្រទះឃើញមានពីជីដូនជីតាយើងប៉ុណ្ណោះ។ តើទោះបីជីដូនជីតាពួកគេ មិនពិចារណាអ្វីសោះនិងមិនទទួលមគ្គុទ្ទេសន៍ក៏ដោយឬ
وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ
ហើយប្រៀបធៀបពួកដែលមិនបានជឿប្រៀបដូចអ្នកដែលស្រែកហៅទៅរបស់ដែលមិនឮក្រៅពីការហៅ និងសំរែកទទេៗនោះឡើយ។ ពួកគេថ្លង់ គ ខ្វាក់ ហេតុនេះពួកគេមិនចេះពិចារណាឡើយ
يَا أَيُّهَا الَّذِينَ آمَنُوا كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ وَاشْكُرُوا لِلَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
ឱបណ្តាពួកដែលបានជឿ ចូរអ្នកទាំងឡាយបរិភោគចំណីល្អៗ ដែលយើងបានផ្តល់ឱ្យពួកអ្នកហើយ ចូរពួកអ្នកដឹងគុណអល់ឡោះបើពួកអ្នកគោរពប្រណិប័តន៍ចំពោះលោកមែន
إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ការពិតពួកអ្នកត្រូវបានលោកហាមឃាត់តែសត្វស្លាប់តៃហោង ឈាម សាច់ជ្រូក និងអ្វីដែលគេសំឡេះ ដោយរំលឹកឈេ្មាះក្រៅពីអល់ឡោះប៉ុណ្ណោះ។ ដូចនេះជនដែលត្រូវបានគេបង្ខំ ដោយខ្លួនពុំមែនជាអ្នកផ្គើនហើយក៏ពុំមែនជាអ្នកបំពារបំពានដែរនោះគឺគ្មានបាបកម្មទេលើជននោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យអាណិតស្រឡាញ់បំផុត

Choose other languages: