Quran Apps in many lanuages:

Surah Al-Baqara Ayahs #169 Translated in Khmer

وَمِنَ النَّاسِ مَنْ يَتَّخِذُ مِنْ دُونِ اللَّهِ أَنْدَادًا يُحِبُّونَهُمْ كَحُبِّ اللَّهِ ۖ وَالَّذِينَ آمَنُوا أَشَدُّ حُبًّا لِلَّهِ ۗ وَلَوْ يَرَى الَّذِينَ ظَلَمُوا إِذْ يَرَوْنَ الْعَذَابَ أَنَّ الْقُوَّةَ لِلَّهِ جَمِيعًا وَأَنَّ اللَّهَ شَدِيدُ الْعَذَابِ
ក្នុងចំណោមមនុស្ស មានអ្នកដែលទទួលយកក្រៅពីអល់ឡោះ ធ្វើជាការប្រៀបផ្ទឹមស្មើ (នឹងអល់ឡោះ) ពួកគេបានពេញចិត្តស្រលាញ់វត្ថុ ទាំងនោះ ដូចជាការស្រលាញ់អល់ឡោះដែរ។ រីឯពួកដែលបានជឿវិញ ពួកគេស្រលាញ់អល់ឡោះខ្លាំងក្លាបំផុត។ បើសិនពួកដែលបំពារបំពានឃើញទណ្ឌកម្ម ពួកគេថា មហិទ្ធិប្ញទ្ញ្ធិពិតជារបស់អល់ឡោះទាំងអស់ ហើយអល់ឡោះពិតជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត
إِذْ تَبَرَّأَ الَّذِينَ اتُّبِعُوا مِنَ الَّذِينَ اتَّبَعُوا وَرَأَوُا الْعَذَابَ وَتَقَطَّعَتْ بِهِمُ الْأَسْبَابُ
នៅពេលដែលពួក ដែលត្រូវបានគេធ្វើតាមបានផ្តាច់ខ្លួនចេញពីពួកដែលបានធ្វើតាមគេ ដោយពួកគេបានឃើញទណ្ឌកម្ម និងចំណងសម្ព័ន្ធនានាត្រូវបានកាត់ផ្តាច់ពីពួកគេ
وَقَالَ الَّذِينَ اتَّبَعُوا لَوْ أَنَّ لَنَا كَرَّةً فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا مِنَّا ۗ كَذَٰلِكَ يُرِيهِمُ اللَّهُ أَعْمَالَهُمْ حَسَرَاتٍ عَلَيْهِمْ ۖ وَمَا هُمْ بِخَارِجِينَ مِنَ النَّارِ
ហើយពួកដែលបានធ្វើតាមគេបាននិយាយថា បើពួកយើងមានការវិលត្រលប់ទៅម្តងទៀត ពួកយើងប្រាកដជានឹងផ្តាច់ខ្លួនពីពួកគេ ដូចដែលពួកគេបានផ្តាច់ខ្លួនពីពួកយើង។ ប្រៀបដូចនេះហើយ ដែលអល់ឡោះនឹងបង្ហាញជូនពួកគេនូវអំពើនានារបស់ពួកគេដែលជាហេតុត្រូវស្តាយក្រោយលើពួកគេ។ ហើយពួកគេក៏ពុំមែនជាអ្នកចេញពីនរកដែរ
يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱមនុស្សទាំងឡាយ ចូរពួកអ្នកបរិភោគប្រការដែលគេអនុញ្ញាត ហើយស្អាតល្អនៃអ្វីដែលមាននៅឯដីនិង ចូរពួកអ្នកកុំធ្វើតាមជំហានៗស្ហៃតន។ ស្ហៃតនពិតជាសត្រូវដ៏ច្បាស់ក្រឡែតសម្រាប់ពួកអ្នក
إِنَّمَا يَأْمُرُكُمْ بِالسُّوءِ وَالْفَحْشَاءِ وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
វាបញ្ជាឱ្យពួកអ្នកប្រព្រឹត្តតែអំពើអាក្រក់និងអាស្រូវ និង ឱ្យពួកអ្នកនិយាយអំពីរឿងអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងប៉ុណ្ណោះ

Choose other languages: