Quran Apps in many lanuages:

Surah Al-Baqara Ayahs #163 Translated in Khmer

إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَىٰ مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ ۙ أُولَٰئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ
ការពិតពួកដែលលាក់នូវអ្វីដែលយើងបានបញ្ចុះមកនូវរាល់វត្ថុតាង និងមគ្គុទ្ទេសន៍ បន្ទាប់ពីករណីដែលយើងបានបញ្ជាក់ជូនមនុស្សរួចហើយនៅក្នុងគម្ពីរ គឺជាពួកដែលអល់ឡោះផ្តន្ទាពួកគេ ហើយពួកផ្តន្ទា ក៏ផ្តន្ទាពួកគេដែរ
إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
ដោយឡែកពួកដែលបានសុំការប្រណីបានសម្រួលឱ្យល្អ និង ប្រកាសបំភ្លឺគឺជាពួកដែលយើងនឹងផ្តល់ការប្រណីទៅលើពួកគេ។ យើងជាអ្នកផ្តល់ការប្រណីអាណិតអាសូរបំផុត
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ أُولَٰئِكَ عَلَيْهِمْ لَعْنَةُ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ការពិតពួកដែលបានបោះបង់ជំនឿនិងបានស្លាប់ទៅទាំងគ្មានជំនឿ គឺជាពួកដែលត្រូវរងការផ្តន្ទារបស់អល់ឡោះ ព្រមទាំងរបស់ពួកម៉ាឡាអ៊ីកាត់និងមនុស្សទាំងអស់
خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
ជាពួកអមតៈនៅក្នុងនោះ។ គេនឹងមិនសំរាលទណ្ឌកម្មពីពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារដែរ
وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
ម្ចាស់ជាទីសក្ការៈពួកអ្នកគឺជាម្ចាស់តែមួយ ។ គ្មានម្ចាស់ជាទីសក្ការៈណាមួយក្រៅពីលោកទេ ដែលមហាសប្បុរសអាណិតអាសូរបំផុត

Choose other languages: