Quran Apps in many lanuages:

Surah Al-Baqara Ayahs #164 Translated in Khmer

إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ
ដោយឡែកពួកដែលបានសុំការប្រណីបានសម្រួលឱ្យល្អ និង ប្រកាសបំភ្លឺគឺជាពួកដែលយើងនឹងផ្តល់ការប្រណីទៅលើពួកគេ។ យើងជាអ្នកផ្តល់ការប្រណីអាណិតអាសូរបំផុត
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ أُولَٰئِكَ عَلَيْهِمْ لَعْنَةُ اللَّهِ وَالْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ
ការពិតពួកដែលបានបោះបង់ជំនឿនិងបានស្លាប់ទៅទាំងគ្មានជំនឿ គឺជាពួកដែលត្រូវរងការផ្តន្ទារបស់អល់ឡោះ ព្រមទាំងរបស់ពួកម៉ាឡាអ៊ីកាត់និងមនុស្សទាំងអស់
خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْظَرُونَ
ជាពួកអមតៈនៅក្នុងនោះ។ គេនឹងមិនសំរាលទណ្ឌកម្មពីពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារដែរ
وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
ម្ចាស់ជាទីសក្ការៈពួកអ្នកគឺជាម្ចាស់តែមួយ ។ គ្មានម្ចាស់ជាទីសក្ការៈណាមួយក្រៅពីលោកទេ ដែលមហាសប្បុរសអាណិតអាសូរបំផុត
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنْفَعُ النَّاسَ وَمَا أَنْزَلَ اللَّهُ مِنَ السَّمَاءِ مِنْ مَاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
ការពិតក្នុងការបង្កើតមេឃនិងដី និងការឆ្លាស់គ្នាពេលយប់ និងពេលថ្ងៃនាវាដែលអណ្តែតនៅលើផ្ទៃសមុទ្រ ដោយហេតុតែនាំផលប្រយោជន៍ជូន មនុស្សនិងទឹកដែលអល់ឡោះបានបញ្ចុះពីមេឃមក រួចមកដោយសារទឹក លោកបានផ្តល់ជីវិតទៅដីបន្ទាប់ពីដីនោះស្លាប់រួចហើយរាល់សត្វធាតុដែល ត្រូវបានលោកពង្រាយនៅលើដីនិងក្នុងការធ្វើឱ្យផ្លាស់ប្តូរខ្យល់ និងពពកដែល ត្រូវកំហិតនៅចន្លោះមេឃនិងដី គឺប្រាកដជាភស្តុតាងសម្រាប់ក្រុមនុស្សដែលត្រិះរិះ

Choose other languages: