Quran Apps in many lanuages:

Surah Al-Baqara Ayahs #126 Translated in Khmer

يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវគុណូបការៈរបស់យើង ដែលយើងបាន ប្រទានឱ្យពួកអ្នក។ ប្រាកដណាស់ យើងបានផ្តល់អាទិភាពជូនពួកគេលើលោកទាំងមូល
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ
ហើយចូរពួកអ្នកកោតខ្លាចថ្ងៃមួយដែលម្នាក់ៗមិនអាចជួសមុខឱ្យគ្នាបានទាល់តែសោះ គេមិនទទួលយកការលោះពីបុគ្គលណាម្នាក់ ហើយគ្មានអន្តរាគមន៍ណាមួយនឹង មានប្រយោជន៍ដល់បុគ្គលណាម្នាក់ដែរ ពួកគេឥតមានគេជួយឡើយ
وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِنْ ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
ហើយនៅពេលដែលអ៊ីព្រហ៊ីមត្រូវបានម្ចាស់គេសាកល្បងនឹងពាក្យសំដីជាច្រើនម៉ាត់ ហើយគេក៏សំរេចបាននូវសំដីទាំងនោះ។ លោកថា យើងនឹងចាត់អ្នកជាមេដឹកនាំសម្រាប់មនុស្ស។ គេថា“ សូមមានពីក្នុងចំណោមកូនចៅយើងផង”។ លោកថា ការសន្យារបស់យើងនឹង មិនដល់ទៅកាន់ពួកឃោរឃៅឡើយ
وَإِذْ جَعَلْنَا الْبَيْتَ مَثَابَةً لِلنَّاسِ وَأَمْنًا وَاتَّخِذُوا مِنْ مَقَامِ إِبْرَاهِيمَ مُصَلًّى ۖ وَعَهِدْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ أَنْ طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ
ហើយនៅពេលដែលយើងបានចាត់ទុក កាក់ព្ហះសម្រាប់មនុស្ស ជាកន្លែងជួបជុំ និងសន្តិភាព។ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីម ធ្វើជាកន្លែងសឡាតិ៍។ ហើយយើងបានបញ្ជាអ៊ីព្រហ៊ីម និងអ៊ីស្មាឯលថា ចូរអ្នកទាំងពីរ សំអាតគេហដ្ឋានយើង សម្រាប់ពួកអ្នកតាវ៉ាហ្វ អ្នកចេតនាស្នាក់ “តាំងសមាធិ” និងអ្នក ស៊ូជូទ (សឡាតិ៍)
وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا بَلَدًا آمِنًا وَارْزُقْ أَهْلَهُ مِنَ الثَّمَرَاتِ مَنْ آمَنَ مِنْهُمْ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ قَالَ وَمَنْ كَفَرَ فَأُمَتِّعُهُ قَلِيلًا ثُمَّ أَضْطَرُّهُ إِلَىٰ عَذَابِ النَّارِ ۖ وَبِئْسَ الْمَصِيرُ
ហើយនៅពេលដែលអ៊ីព្រហ៊ីមថា ឱម្ចាស់! សូមលោកបង្កើត ទីនេះជាស្រុកមួយដែលសន្តិភាព ហើយសូមលោកផ្តល់អាហារផ្លែឈើដល់អ្នកស្រុកនេះ ដែលជាជនក្នុងចំណោមពួកគេ ដែលជឿនឹងអល់ឡោះ ជឿថ្ងៃចុងក្រោយ។ លោកថា ហើយជនណាដែលបោះបង់ជំនឿ យើងនឹងឱ្យគេសប្បាយដ៏តិចតួចប៉ុណ្ណោះ ក្រោយមកយើងនឹងបង្ខំជននោះទៅកាន់ទណ្ឌកម្មនរក ហើយជាទីវិលត្រឡប់ដ៏អាក្រក់បំផុតឱ្យ

Choose other languages: