Quran Apps in many lanuages:

Surah Al-Baqara Ayahs #125 Translated in Khmer

الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَنْ يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកដែលយើងបាន ផ្តល់គម្ពីរទៅពួកគេ ពួកគេសូត្រគម្ពីរនោះ ដោយការសូត្រយ៉ាងសច្ចៈ ពួកគេទាំងនោះ ជឿនឹងគម្ពីរនោះ។ ហើយជនដែលមិនជឿនឹងគម្ពីរនោះ ពួកទាំងនោះ គឺជាពួកខាតបង់
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវគុណូបការៈរបស់យើង ដែលយើងបាន ប្រទានឱ្យពួកអ្នក។ ប្រាកដណាស់ យើងបានផ្តល់អាទិភាពជូនពួកគេលើលោកទាំងមូល
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ
ហើយចូរពួកអ្នកកោតខ្លាចថ្ងៃមួយដែលម្នាក់ៗមិនអាចជួសមុខឱ្យគ្នាបានទាល់តែសោះ គេមិនទទួលយកការលោះពីបុគ្គលណាម្នាក់ ហើយគ្មានអន្តរាគមន៍ណាមួយនឹង មានប្រយោជន៍ដល់បុគ្គលណាម្នាក់ដែរ ពួកគេឥតមានគេជួយឡើយ
وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِنْ ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
ហើយនៅពេលដែលអ៊ីព្រហ៊ីមត្រូវបានម្ចាស់គេសាកល្បងនឹងពាក្យសំដីជាច្រើនម៉ាត់ ហើយគេក៏សំរេចបាននូវសំដីទាំងនោះ។ លោកថា យើងនឹងចាត់អ្នកជាមេដឹកនាំសម្រាប់មនុស្ស។ គេថា“ សូមមានពីក្នុងចំណោមកូនចៅយើងផង”។ លោកថា ការសន្យារបស់យើងនឹង មិនដល់ទៅកាន់ពួកឃោរឃៅឡើយ
وَإِذْ جَعَلْنَا الْبَيْتَ مَثَابَةً لِلنَّاسِ وَأَمْنًا وَاتَّخِذُوا مِنْ مَقَامِ إِبْرَاهِيمَ مُصَلًّى ۖ وَعَهِدْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ أَنْ طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ
ហើយនៅពេលដែលយើងបានចាត់ទុក កាក់ព្ហះសម្រាប់មនុស្ស ជាកន្លែងជួបជុំ និងសន្តិភាព។ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីម ធ្វើជាកន្លែងសឡាតិ៍។ ហើយយើងបានបញ្ជាអ៊ីព្រហ៊ីម និងអ៊ីស្មាឯលថា ចូរអ្នកទាំងពីរ សំអាតគេហដ្ឋានយើង សម្រាប់ពួកអ្នកតាវ៉ាហ្វ អ្នកចេតនាស្នាក់ “តាំងសមាធិ” និងអ្នក ស៊ូជូទ (សឡាតិ៍)

Choose other languages: